×

លាងហាក់ ឈ្នះ២វគ្គជាប់គ្នា ក្នុងសប្ដាហ៍ទី១៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤

បន្ទាប់ពីការលេចធ្លោជាលើកដំបូងក្នុងវគ្គប្រអប់អាថ៌កំបាំង លាងហាក់ បានបន្តបង្ហាញសមត្ថភាពយ៉ាងគួរឱ្យកត់សម្គាល់ក្នុងវគ្គម្ហូបច្នៃប្រឌិត នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៤ សប្ដាហ៍ទី ១៣។

លាង ហាក់បានបង្កើតម្ហូប «ស្ដេកត្រីធូណា» ដោយឈ្នះលើគ្រឿងផ្សំគោល សាច់ត្រីធូណាស្រស់ បន្ទាប់ពីគណៈកម្មការ ជ្រើសរើសជាចានល្អបំផុត នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិតនេះ។

បញ្ហាក្នុងការចម្អិនត្រីធូណាស្រស់គឺត្រូវការបច្ចេកទេសខ្ពស់ ដើម្បីរក្សាភាពស្រស់របស់វា។ ទោះជាយ៉ាងណា លាងហាក់ បានអនុវត្តយ៉ាងល្អ។ ការរៀបចំដាក់ចាន ធ្វើបានស្អាត បង្ហាញពីការកើនឡើងនៃទំនុកចិត្ត និងភាពជាក់លាក់។

បើក្លាយជាមេក្រុមនៅសប្ដាហ៍បន្ទាប់ នោះ លាងហាក់ នឹងក្លាយជាប្រធានក្រុមជាលើកដំបូងនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ ផងដែរ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៣ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង