សប្ដាហ៍ទី១៣ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បាននាំមកនូវការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឱ្យទាំងបេក្ខជន និងទស្សនិកជនមានការស្រឡាំងកាំង។ ជាលើកដំបូងក្នុងរដូវកាលនេះ គ្មានបេក្ខជនណាម្នាក់ត្រូវបានជម្រុះចេញនោះទេ។
សប្ដាហ៍នេះ បានចាប់ផ្តើមជាមួយនឹងការប្រកួតវគ្គប្រអប់អាថ៌កំបាំងបែបថ្មីមួយដែលមានប្រអប់ពីរ គឺ Safe Box ជាមួយថិរវេលាចម្អិនអាហារ ៤៥នាទី និង Risk Box ជាមួយថិរវេលា ៦០នាទី។ បេក្ខជនឆ្នើមបីនាក់ក្នុងវគ្គនេះគឺ វេជ្ជឌី ម៉ៃឡាង និង លាងហាក់។
នៅក្នុងវគ្គម្ហូបច្នៃប្រឌិត បេក្ខជនទាំងអស់ត្រូវធ្វើការជាមួយត្រីធូណាស្រស់ និងត្រីធូណាកំប៉ុង។ ម៉ៃឡាង ដែលមានសុវត្ថិភាពពីការជម្រុះចេញ បានប្រើសិទ្ធិរបស់ខ្លួនក្នុងការដាក់សម្ពាធដល់ អាលីសា, ណាវី, និង លក្ម្សី ដោយតម្រូវឱ្យពួកគេម្នាក់ៗចម្អិនដោយប្រើប្រាស់ឧបករណ៍ចម្អិនអាហារតែមួយមុខប៉ុណ្ណោះ។
ទោះបីជាមានសម្ពាធក៏ដោយ មុខម្ហូបរបស់ លាងហាក់ និង រតនៈ បានលេចធ្លោជាងគេ។ បេក្ខជនដែលធ្វើមិនបានល្អ រួមមាន រស្មី លីថូ រ៉ូប៊ីនណា និង ណាវី។ អ្នកទាំង៤ នឹងត្រូវប្រកួតនៅខាងក្រៅ នៅក្នុងសប្ដាហ៍បន្ទាប់។ តើនឹងមានអ្វីកើតឡើងនៅសប្ដាហ៍ទី១៤? កុំភ្លេចតាមដាននៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា វេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕