×

វេជ្ជឌី ឈ្នះបានតំណែង Top 3 ក្នុងវគ្គ Mystery Box ជាលើកដំបូងជាមួយមុខម្ហូប «បង្គាចំហុយ»

ក្នុងសប្ដាហ៍ទី១៣ កម្មវិធី MasterChef Cambodia រដូវកាលទី៤ បានបង្ហាញពីការបោះជំហានដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់បេក្ខនារី វេជ្ជឌី ដែលបានធានាបាននូវតំណែង Top 3 ជាលើកដំបូង នៅក្នុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង (Mystery Box) ។

ដោយបានជ្រើសរើសយក “ប្រអប់ប្រថុយ” (Risk Box) ដែលផ្តល់ឱ្យបេក្ខជននូវថិរវេលា ៦០នាទី វេជ្ជឌី បានច្នៃប្រឌិតនូវមុខម្ហូបបង្គាចំហុយដ៏ប្រណីតមួយ ដែលធ្វើឱ្យគណៈកម្មការទាំងបីមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរសជាតិដ៏ទាក់ទាញ និងការចម្អិនយ៉ាងល្អឥតខ្ចោះ។

វេជ្ជឌី ទទួលចានលេចធ្លោលើកចុងក្រោយ នៅក្នុងវគ្គម្ហូបច្នៃប្រឌិត កាលពីវគ្គទី១១។ ប៉ុន្តែ ការធ្វើបានល្អនៅក្នុងសប្ដាហ៍ទី១៣នេះ វេជ្ជឌី នៅតែមិនទាន់មានឱកាសឈ្នះក្នុងការប្រកួត ដើម្បីដាក់សម្ពាធលើបេក្ខជនដទៃទៀតនោះឡើយ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៣ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង