×

ដំណើររបស់ រ៉ូប៊ីនណា នៅក្នុងកម្មវិធី MasterChef Cambodia បានមកដល់ទីបញ្ចប់

សប្ដាហ៍ទី១៤ បានកត់សម្គាល់ពីការបញ្ចប់ដំណើររបស់ រ៉ូប៊ីនណា នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដោយបានបិទបញ្ចប់ជំពូកមួយដែលពោរពេញដោយការតស៊ូ និងភាពរឹងមាំ។

ការប្រកួតប្រជែងចុងក្រោយរបស់ រ៉ូប៊ីនណា គឺការប្រកួតទល់មុខគ្នាជាមួយបេក្ខនារី រស្មី ដែលមានគ្រឿងផ្សំសំខាន់គឺ ខ្យងប្រមោយដំរី ។ បន្ទាប់ពីចម្អិន ៥៥នាទី រ៉ូប៊ីនណា បានធ្វើ ស៊ុបម្រេចខ្ចី ខ្យងប្រមោយដំរី។ ការរៀបចំធ្វើបានល្អ ដោយទទួលការកោតសរសើរពីគណៈកម្មការ ប៉ុន្តែក្លិនរបស់ឈើអែមខ្លាំងជ្រុល បានគ្របដណ្ដប់លើរសជាតិ បណ្ដាលឱ្យប៉ះពាល់ដល់អារម្មណ៍របស់គណៈកម្មការ។

ការចាកចេញរបស់ រ៉ូប៊ីណា គឺជារឿងដ៏គួរឱ្យសោកស្ដាយ។ លោកបានបន្សល់ទុកនូវភាពក្លាហានក្នុងនាមជាបេក្ខជនម្នាក់ដែលបានប្រឹងប្រែងឆ្លងកាត់រាល់បញ្ហាប្រឈមនានា។ ជាមួយនឹងការចាកចេញរបស់លោក ការប្រកួតប្រជែងកាន់តែមានភាពតានតឹងខ្លាំងឡើង ដោយនៅសល់បេក្ខជន ១៤នាក់ទៀតដែលកំពុងតែប្រជែងដណ្ដើមពានរង្វាន់ MasterChef Cambodia រដូវកាលទី៤។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៤៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង