សប្ដាហ៍ទី១៤ បាននាំយកបេក្ខជនរបស់កម្មវិធី MasterChef Cambodia ទៅកាន់ទីតាំងដ៏អស្ចារ្យមួយ គឺភោជនីយដ្ឋាន Lavida ដែលជាការប្រកួតប្រជែងនៅខាងក្រៅជាលើកទីពីរប្រចាំរដូវកាលនេះ។
ការចម្អិនសាច់ចៀម នៅលើទូកដែលកំពុងធ្វើដំណើរ មិនត្រឹមតែសាកល្បងជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាកល្បងសមត្ថភាពក្នុងការបត់បែនផងដែរ ដោយសារតែរលកទឹកទន្លេ បានធ្វើឱ្យការរក្សាលំនឹងគឺជារឿងដ៏លំបាកមួយ។
វិញ្ញាសានេះ កាន់តែមានសម្ពាធខ្លាំងឡើង មិនធ្លាប់មានពីមុនមក។ ចំណែក ភ្ញៀវកិត្តិយស ដែលដាក់ពិន្ទុឱ្យអ្នកចម្អិនទាំង ៤រូប គឺជាបេក្ខជនដែលប្រកួតជាមួយគ្នា។
សប្ដាហ៍នេះ មានតែបេក្ខជន ៤រូបប៉ុណ្ណោះ ដែលត្រូវប្រកួតគ្នា ក្នុងនោះមានដូចជា រស្មី លីថូ ណាវី និង រ៉ូប៊ីនណា ដែលទទួលបានចានអន់ជាងគេ កាលពីសប្ដាហ៍មុន។ ចំណែកបេក្ខជនដទៃទៀត មានឱកាសដើម្បីសម្រាកដកឃ្លាពីការប្រកួតបាន១សប្ដាហ៍ផងដែរ។
ការប្រកួតនៅខាងក្រៅក្នុងសប្ដាហ៍នេះ ខុសពីកាលពីសប្ដាហ៍ទី៨ ដែលបេក្ខជនទាំងអស់ បានប្រកួតជាក្រុម នៅទីតាំង រោងចក្រស៊ីម៉ង់របស់ក្រុមហ៊ុនជីបម៉ុង នៅខេត្តកំពត។ សម្រាប់សប្ដាហ៍ទី១៤នេះ បេក្ខជនមានគ្នាត្រឹមតែ ២នាក់ប៉ុណ្ណោះក្នុងមួយក្រុម។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៤៖