×

MasterChef Cambodia៖ លីនណា វេជ្ជឌី ណាវី និងប្រុសប៉ូ ទទួលជ័យជម្នះជាក្រុមសម្រាប់ការប្រកួតប្រកួតគ្រឿងផ្សំគោល មាន់

ការប្រកួតជាក្រុមសាជាថ្មី បានកើតឡើងនៅក្នុងសប្ដាហ៍ទី ១៧ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ ដោយជ័យជម្នះបានទៅលើក្រុមពណ៌ស្វាយ ដែលដឹកនាំដោយ លីនណា។

មុខម្ហូបរបស់ពួកគេ មានដូចជា មាន់បំពងស្រួយ និង ចាប់ឆាយផ្លាស់រដូវ បានបង្ហាញពីតុល្យភាពដ៏ល្អឥតខ្ចោះរវាងការច្នៃប្រឌិត និងរសជាតិ។ ទោះបីជានេះជាការប្រកួតប្ដូរវេនគ្នា ដែលមិនធ្លាប់មានពីមុនមក ការងារជាក្រុមរបស់ពួកគេ បានប្រព្រឹត្តទៅយ៉ាងរលូនតាំងពីដើមរហូតដល់ចប់។

គណៈកម្មការ ណារ៉ា ជេស៊ីកា និងម៉េងហ៊ី បានកោតសរសើរមុខម្ហូប «ចាប់ឆាយផ្លាស់រដូវ» ថាមានរសជាតិឆ្ងាញ់ និងការផ្សំគ្រឿងដែលបានគិតគូរយ៉ាងល្អិតល្អន់។ សម្រាប់ លីនណា, ណាវី, វេជ្ជឌី និង ប្រុសប៉ូជ័យជម្នះនេះ ជាភស្តុតាងនៃការប្រាស្រ័យទាក់ទងដ៏ល្អ ជាមេរៀនមួយដែលបង្ហាញថាការបែងចែកពេលវេលាបានល្អ និងសាមគ្គីភាព អាចប្រែក្លាយសម្ពាធទៅជាជ័យជម្នះ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៧ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង