
សម្រាប់ បេក្ខនារី ឃន់ លីនណា កាលពីសប្ដាហ៍មុន នៅក្នុងផ្ទះបាយ MasterChef Cambodia គឺជាការសងសឹកការប្រកួតជាក្រុម។ បន្ទាប់ពីបានដឹកនាំក្រុមឱ្យចាញ់ក្នុងការប្រកួតជាមួយក្រុមរបស់កញ្ញា កាលពីសប្ដាហ៍ទី ១០ សប្តាហ៍នេះ លីនណា បានប្តេជ្ញាចិត្តជាថ្មី ដោយបានជួយឱ្យក្រុមពណ៌ស្វាយរបស់ខ្លួន ទទួលបានជ័យជម្នះក្នុងការប្រកួតជាក្រុម ជាលើកទី៨ នៅក្នុងផ្ទះបាយមួយនេះ។

មុខម្ហូបរបស់ក្រុមស្វាយ ដែលមានដូចជា មាន់បំពងស្រួយ និង ចាប់ឆាយផ្លាស់រដូវ បានឆ្លុះបញ្ចាំងទាំងភាពល្អិតល្អន់ និងភាពចុះសម្រុងគ្នា។ គណៈកម្មការបានកោតសរសើររសជាតិ និងការធ្វើការជាក្រុមរបស់ពួកគេ អំឡុងពេលនៃការប្រកួត ៩០ នាទី។

ជ័យជម្នះជាក្រុមលើកដំបូងនេះ គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងដំណើរ MasterChef Cambodia របស់ លីនណា ជាភស្តុតាងដែលបង្ហាញថារាល់បរាជ័យ គឺជាបទពិសោធន៍ សម្រាប់ការសិក្សារៀនសូត្រពីចំណុចខ្វះខាត ដើម្បីស្វែងរកជ័យជម្នះនៅពេលក្រោយ។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៧ នៅខាងក្រោម៖