×

ការសម្រេចចិត្តដ៏មុតមាំរបស់ស្រីពេជ្រ និងលាងហាក់ ក្នុងនាមជាប្រធានក្រុម ក្នុងផ្ទះបាយ MasterChef Cambodia

សប្ដាហ៍ទី ១៧ បេក្ខនារី ចំនួន ២រូប គឺ ស្រីពេជ្រ និងលាងហាក់ ដែលបង្ហាញនូវភាពជាអ្នកដឹកនាំយ៉ាងពិតប្រាកដ បន្ទាប់ពីទទួលបរាជ័យក្នុងការប្រកួតជាក្រុម ស្រីពេជ្រ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយបដិសេធមិនព្រមជួយសង្គ្រោះសមាជិកណាម្នាក់ពីការប្រកួតជម្រុះនោះទេ។

ជម្រើសនេះ បានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ ត្រូវតែចែករំលែកឱ្យស្មើគ្នា។ ផ្ទុយទៅវិញ លាងហាក់បានទទួលខុសត្រូវទាំងស្រុងចំពោះលទ្ធផលមិនសូវល្អរបស់ក្រុមខ្លួន ដោយស្ម័គ្រចិត្តឱ្យខ្លួនឯង និងលក្ស្មី ចូលរួមក្នុងការប្រកួតជម្រុះ។

សរុបមក ការសម្រេចចិត្តរបស់អ្នកទាំងពីរបានបង្ហាញពីទិដ្ឋភាពពីរនៃភាពជាអ្នកដឹកនាំ មួយផ្អែកលើភាពយុត្តិធម៌ និងមួយទៀតផ្អែកលើការលះបង់។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៧ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង