
នៅក្នុងការប្រកួតសម្ពាធដ៏តានតឹងក្នុងសប្ដាហ៍ទី១៧ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខនារី សែម ចាន់លក្ស្មី បានបង្ហាញឱ្យឃើញពីសមត្ថភាពដ៏លេចធ្លោម្ដងទៀត។
«ស៊ុបបន្លែ» ហាក់ដូចជាសាមញ្ញ ប៉ុន្តែបានធ្វើឱ្យ លក្ស្មី ទទួលបានសុវត្ថិភាពមុនគេ ប៉ុន្តែ គណៈកម្មការបានណែនាំឱ្យ លក្ស្មី ព្យាយាមស្វែងរកឈ្នះដ៏ទាក់ទាញ សម្រាប់មុខម្ហូបរបស់ខ្លួន ដើម្បីសក្តិសមនឹងរសជាតិ និងការច្នៃប្រឌិតដ៏ល្អរបស់ម្ហូបមួយចាន។

ទោះបីជាទទួលរងសម្ពាធ ក្នុងការប្រកួតវគ្គជម្រុះ ជាច្រើនដង នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ក្ដី ក៏ លក្ស្មី នៅតែអាចជម្នះឧបសគ្គជាបន្តបន្ទាប់ ដើម្បីគេចចេញពីការចាកចេញពីកម្មវិធី។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៧ នៅខាងក្រោម៖