
ការប្រកួតវិញ្ញាសាសម្ពាធ ក្នុងសប្ដាហ៍ទី១៧ ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ បានធ្វើឱ្យបេក្ខជនទាំងអស់ស្រឡាំងកាំងជាមួយនឹងគ្រឿងផ្សំដ៏កម្រ និងពិបាកបំផុតមួយ នោះគឺ «ឈ្លើងសមុទ្រ»។
ដោយសារតែសាធាតុរអិល និងវិធីចម្អិនដ៏ស្មុគស្មាញ គ្រឿងផ្សំគោលនេះ បានធ្វើឱ្យគ្រប់គ្នាត្រូវប្រឈមនឹងឧបសគ្គដែលហួសពីដែនកំណត់របស់ខ្លួន។

គណៈកម្មការមិនបានផ្តល់ជាគន្លឹះអ្វីទាំងអស់ ដោយបង្ខំឱ្យចម្អិនម្នាក់ៗត្រូវពឹងផ្អែកទាំងស្រុងទៅលើការច្នៃប្រឌិត និងបទពិសោធន៍របស់ខ្លួន។ វិញ្ញាសានេះ បានបង្ហាញពីអារម្មណ៍ជាច្រើនក្នុងពេលតែមួយ ទាំងការព្រួយបារម្ភ ការផ្ចង់អារម្មណ៍ និងភាពមិនប្រាកដប្រជា។ សូម្បីតែ លាងហាក់ ក៏បានសារភាពពីការភ័យខ្លាចក្នុងការចម្អិនវាផងដែរ។
វិញ្ញាសានេះបានក្លាយជាអ្វីដែលលើសពីការធ្វើម្ហូប។ វាជាការវាស់ស្ទង់ពីភាពបត់បែន ភាពក្លាហាន និងសមត្ថភាពក្នុងការប្រឈមមុខនឹងអ្វីដែលមិនធ្លាប់ស្គាល់។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៧ នៅខាងក្រោម៖