![]()
ពេលវេលាដែលមហាជនទន្ទឹងរង់ចាំបានមកដល់ហើយ! កម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់អន្តរជាតិ CAMBO RAPPER នឹងចាប់ផ្តើមការប្រកួតក្នុងសប្តាហ៍ទី១ របស់ខ្លួនជាផ្លូវការ ដោយនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ យប់តទៅ។
នៅក្នុងរាត្រីដ៏ពិសេសនេះ គ្រូបង្វឹកដ៏មានទេពកោសល្យទាំង៤រូប រួមមាន កញ្ញា តន់ ចន្ទសីម៉ា , លោក Tempo Tris , លោក Bross La និង លោក សង្ហា នឹងចាប់ផ្តើមបេសកកម្មដំបូងរបស់ពួកគេ ក្នុងការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ ដើម្បីយកមកបង្វឹក និងដុសខាត់បន្ថែម ឆ្ពោះទៅរកការក្លាយជាតារាចម្រៀងរ៉េបអាជីពប្រចាំប្រទេស។
ដើម្បីអបអរសាទរការចាប់ផ្តើមនេះ ផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញ Full MV ជាផ្លូវការសម្រាប់បទចម្រៀងប្រចាំកម្មវិធី ដែលមានលក្ខណៈអស្ចារ្យ។ បទចម្រៀងនេះមិនត្រឹមតែជាការច្រៀងរួមគ្នារបស់គ្រូបង្វឹកទាំង៤រូបនោះទេ ប៉ុន្តែអត្ថន័យនៃបទចម្រៀង ក៏បញ្ជាក់គ្រប់បែបយ៉ាងពីការចូលរួម និងការផ្តល់ប្រយោជន៍យ៉ាងច្រើនដែលតម្រង់ផ្លូវរបស់បេក្ខជនដែលមានបំណងចង់ក្លាយទៅជាតារាចម្រៀងរ៉េបអាជីពយ៉ាងពិតប្រាកដ ពីកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ។
អ្វីដែលកាន់តែអស្ចារ្យនៅក្នុង MV នេះ គឺបច្ចេកទេសនៃការថត រូបភាព និងប្លង់នីមួយៗ មើលទៅប្លែកអារម្មណ៍ និងមានកម្រិតអន្តរជាតិ ដែលកើតចេញពីការច្នៃប្រឌិតរបស់កូនខ្មែរពិតៗ។
សូមកុំខកខានឱ្យសោះ! ទស្សនាការប្រកួតដ៏ក្តៅគគុក និងរំភើបញាប់ញ័រ នៃកម្មវិធី CAMBO RAPPER ដែលផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN នាយប់នេះ ចាប់ពីម៉ោង ៨:០០ តទៅ
