
កម្មវិធី MasterChef Cambodia រដូវកាលទី៤ បានឈានមកដល់សប្ដាហ៍ដ៏រំភើប ជាមួយនឹងការប្រកួតប្រជែងលើវិញ្ញាសាប្រអប់ខ្មៅអាថ៌កំបាំង (Mystery Box) លើកទី៨ ដែលជាពេលវេលាកំណត់ ដើម្បីស្វែងរកបេក្ខជនឆ្នើមទាំង១០រូប (Top 10) ជាផ្លូវការ។
បរិយាកាសនៅក្នុងផ្ទះបាយ កាន់តែមានភាពតានតឹង នៅពេលដែលបេក្ខជនទាំងអស់ បើកប្រអប់របស់ពួកគេ ដើម្បីរកគ្រឿងផ្សំគោលដ៏គួរឱ្យភ្ញាក់ផ្អើល។
សម្រាប់ការប្រកួតនេះ វាមិនមែនត្រឹមតែជារឿងរសជាតិនោះទេ ប៉ុន្តែវាជាការកំណត់ថា ពួកគេពិតជាសក្តិសមនឹងទទួលបានកន្លែងមួយ នៅក្នុងចំណោមបេក្ខជនល្អបំផុតទាំង១០ដែរឬយ៉ាងណា។ ដូច្នេះ រាល់ការសម្រេចចិត្តនីមួយៗសុទ្ធតែមានសារៈសំខាន់។ គណៈកម្មការ បានរំឭកដល់បេក្ខជនទាំងអស់ថា ចាប់ពីចំណុចនេះតទៅ មានតែភាពល្អឥតខ្ចោះប៉ុណ្ណោះ ទើបអាចធានាបាននូវការបន្តដំណើរទៅមុខទៀត។
នៅចុងបញ្ចប់នៃការប្រកួត បេក្ខជនឆ្នើមទាំង ១០ រូប (Top 10) នឹងត្រូវបានបង្ហាញមុខជាផ្លូវការ ដែលមានតែអ្នកដែលមានជំនាញ និងការតាំងចិត្តខ្ពស់បំផុតប៉ុណ្ណោះ ដែលនឹងអាចបន្តដំណើររបស់ពួកគេឆ្ពោះទៅកាន់ពានរង្វាន់របស់ MasterChef Cambodia រដូវកាលទី៤។