
សប្ដាហ៍ទី ២០ បានក្លាយជាពេលវេលាដ៏គួរឱ្យចងចាំមួយសម្រាប់ សេង ច័ន្ទណាវី ដែលបានជាប់ឈ្មោះក្នុងចំណោមបេក្ខជនកំពូលទាំង ៣ នៃវិញ្ញាសាប្រអប់អាថ៌កំបាំងជាលើកដំបូងបង្អស់ ជាមួយនឹងម្ហូបដ៏ក្លាហានមួយមុខគឺ «ស្តេកបេះដូងគោ»។

ណាវី ដែលធ្លាប់ឈ្នះក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត កាលពីសប្ដាហ៍ទី១៨ បានបង្ហាញីពីភាពក្លាហាន ក្នុងការជ្រើសរើសគ្រឿងផ្សំគោលដ៏លំបាក ហើយបានបង្ហាញឱ្យឃើញថា ខ្លួនក៏អាចធ្វើបានយ៉ាងល្អឥតខ្ចោះជាមួយនឹងគ្រឿងផ្សំមួយនេះ។ គណៈកម្មការបានកោតសរសើរ ណាវី ដែលបានប្រែក្លាយគ្រឿងផ្សំដ៏ពិបាកមួយ ឱ្យក្លាយទៅជាម្ហូបមួយចានដ៏ប្រណីត និងមានគុណភាព។

ជាលទ្ធផល ម្ហូបរបស់បេក្ខនារី ដែលមកពីខេត្តកំពតរូបនេះ បានឈ្នះវិញ្ញាសាប្រអប់អាថ៌កំបាំង នៅក្នុងសប្ដាហ៍ទី២០ ហើយក៏ជាការឈ្នះប្រអប់អាថ៌កំបាំងលើកដំបូងសម្រាប់ ណាវី ផងដែរ។
ភាពជោគជ័យនេះ មិនត្រឹមតែបានជួយបង្កើនទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយផ្លូវឱ្យណាវី ទទួលបានអត្ថប្រយោជន៍ដ៏ធំមួយសម្រាប់ការឈានទៅកាន់វិញ្ញាសាបន្ទាប់ទៀតផង។

ទស្សនាសប្ដាហ៍ទី២០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖