×

MasterChef Cambodia សប្ដាហ៍ទី២០៖ លាងហាក់ ឈ្នះវិញ្ញាសាដ៏មានសម្ពាធ ទោះទទួលបានគ្រឿងផ្សំតិចជាងគេ

បន្ទាប់ពីបង្ហាញសមត្ថភាពដ៏ល្អ នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង បេក្ខនារី លាវ លាងហាក់ បានប្រឈមមុខនឹងការសាកល្បងមួយទៀតនៅក្នុងសប្ដាហ៍ទី២០នេះ។ នៅក្នុងវិញ្ញាសាដោះដូរគ្រឿងផ្សំ លាងហាក់ទទួលបានបន្លែតែពីរមុខប៉ុណ្ណោះ។

ទោះជាយ៉ាងណា ជាបេក្ខភាព Top 9 នៃផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ លាងហាក់ បានពឹងផ្អែកលើការច្នៃប្រឌិតរបស់ខ្លួន ដើម្បីច្នៃមុខម្ហូបមួយចានឡើង។ តាមរយៈការដោះដូរប្រូទិនជាមួយ វេជ្ជឌី ធ្វើឱ្យលាងហាក់ អាចចម្អិនម្ហូបមួយមុខ ដែលមានឈ្មោះថា «ត្រីរុំននោង» ដែលមានរសជាតិឆ្ងាញ់។


ដោយប្រែក្លាយកង្វះខាតគ្រឿងផ្សំទៅជាម្ហូបដ៏ទាក់ទាញ លាងហាក់ បានទទួលការកោតសរសើរ ដោយគណៈកម្មការទាំង៣រូប ដែលបានប្រែក្លាយស្ថានភាពដ៏លំបាកឱ្យទទួលបានលទ្ធផលជោគជ័យ ដែលនេះជាការរំឭកមួយផងដែរថា ឱ្យតែមានសមត្ថភាពពិតប្រាកដ និងការតាំងចិត្តខ្ពស់ ទោះបីជាមិនមានគ្រឿងផ្សំគ្រប់គ្រាន់ ក៏អាចច្នៃជាម្ហូបដ៏ល្អមួយចានចេញមកបានផងដែរ។

ទស្សនាសប្ដាហ៍ទី២០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង