×

«ស៊ុបត្រាវល្ងខ្មៅ» ជួយឱ្យ វេជ្ជឌី ទទួលបានចានល្អម្ដងទៀត នៅក្នុងកម្មវិធី MasterChef Cambodia

សប្ដាហ៍ទី២០ បានបង្ហាញពីស្ថិរភាព បេក្ខនារី សាន វេជ្ជឌី នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤។ ក្នុងការប្រកួតដែលតម្រូវឱ្យផ្លាស់ប្ដូរគ្រឿងផ្សំគ្នាទៅវិញទៅមក បេក្ខជនទាំងអស់ត្រូវដោះដូរសាច់និងបន្លែ ដើម្បីចម្អិនម្ហូបមួយចានទៅតាមគ្រឿងផ្សំដែលមាន។

វេជ្ជឌិ បានប្រើប្រាស់ប្រូទិនជាបង្គារ ដែលផ្លាស់ប្ដូរជាមួយ លាងហាក់ និងបន្លែដែលមានស្រាប់ បង្កើតមុខម្ហូបឈ្មោះ «ស៊ុបត្រាវល្ងខ្មៅ » ដែលធ្វើឱ្យគណៈកម្មការសរសើរចំពោះតុល្យភាពនៃរសជាតិ ដែលរួមបញ្ចូលគ្នារវាងស៊ុប បន្លែ និងសាច់បង្គារ។

នេះមិនមែនជាលើកដំបូងទេដែល វេជ្ជឌីទទួលបានការសរសើរចំពោះការច្នៃប្រឌិត ដោយសារធ្លាប់ក្លាយជាបេក្ខជន Top ជាច្រើនដង នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ក្នុងនោះរួមមានទាំងការឈ្នះក្នុងសប្ដាហ៍ទី៣ និង សប្ដាហ៍ទី១១ ដែលបានធ្វើឱ្យបេក្ខនារីមកពីខេត្តកំពង់ចាម ទទួលបានសិទ្ធិធ្វើជាប្រធានក្រុម។

ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់ និងទំនុកចិត្ត វេជ្ជឌី កំពុងក្លាយជាបេក្ខនារីដ៏ខ្លាំងម្នាក់ ក្នុងចំណោមបេក្ខជនកំពូលទាំង ៨នាក់ចុងក្រោយ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។

ទស្សនាសប្ដាហ៍ទី២០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង