
សប្ដាហ៍នេះ ណាវី ដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីការប្រកួតកាត់សេចក្ដីទល់នឹង រស្មី ។ ក្នុងរដូវកាលនេះ ណាវី បានបង្ហាញពីការរីកចម្រើនជាលំដាប់ ចាប់តាំងពីជ័យជម្នះលើកដំបូងក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងនៅសប្ដាហ៍ទី ២០។ សន្ទុះនោះបាននាំ ណាវី មកដល់សប្ដាហ៍ទី ២៣ ដែលជាការចម្អិនមុខម្ហូបទ្រូងទាដុតលើខ្ទះ បានធ្វើឱ្យទាំងគណៈកម្មការ និងភ្ញៀវកិត្តិយសពេញចិត្តយ៉ាងខ្លាំង។

ចូលដល់វិញ្ញាសាប្រកួត Head to Head រស្មី បានចាកចេញពីកម្មវិធី ណាវីបានបោះជំហានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃរដូវកាលទី ៤ ដែលជាការកត់សម្គាល់នូវសមិទ្ធផលថ្មីមួយទៀត ក្នុងដំណើររីកចម្រើនរបស់នាង និងបញ្ជាក់ពីភាពរឹងមាំរបស់នាងថាជាបេក្ខជនដែលមានភាពតស៊ូបំផុតម្នាក់ក្នុងការប្រកួតនេះ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី២៣ នៅខាងក្រោម៖