
ភ្នំពេញ៖ ក្នុងស្មារតីខ្មែរតែមួយ! ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ្នកឧកញ៉ា គិត ម៉េង បានរៀបចំសកម្មភាពប្រមូលជំនួយមនុស្សធម៌សម្រាប់ជួយជនភៀសសឹក។
សកម្មភាពនេះ ធ្វើឡើងក្រោមការផ្តួចផ្តើមគំនិតដោយអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង មានមោទនភាព ក្នុងស្មារតីខ្មែរតែមួយ បានរៀបចំសកម្មភាពប្រមូលជំនួយមនុស្សធម៌សម្រាប់ជនភៀសសឹក។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សូមអរគុណដល់ទឹកចិត្តប្រជាពលរដ្ឋយើង ដែលបានបង្ហាញក្តីស្រលាញ់ មនុស្សធម៌ និងរួបរួមគ្នាជាធ្លុងមួយ។
📍 ទីតាំងទទួលសម្ភារៈជំនួយ៖ https://maps.app.goo.gl/728RXMt9jayLD3ncA
