
(ភ្នំពេញ)៖ ក្នុងស្មារតីមនុស្សធម៌ និងការរួបរួមសាមគ្គីគ្នា វីងម៉ល (Wingmall) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីមួយឈ្មោះថា «Donation for Refugees» ដើម្បីសម្រួលដល់សប្បុរសជននានា អាចធ្វើការបរិច្ចាគទំនិញចាំបាច់ជូនដល់ជនភៀសសឹកបានយ៉ាងងាយស្រួល។
ក្នុងកាលៈទេសៈដ៏លំបាកនេះ ទឹកចិត្តសប្បុរសធម៌ និងការចែករំលែកគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ យល់ឃើញដូចនេះ វីងម៉ល បានសហការជាមួយដៃគូអាជីវកម្មជាច្រើន បង្កើតជម្រើសនៃការបរិច្ចាគតាមប្រព័ន្ធឌីជីថល ដែលលោកអ្នកអាចកុម្ម៉ង់ទិញសម្ភារៈ និងស្បៀងអាហារជំនួយដោយផ្ទាល់តាមរយៈទូរស័ព្ទដៃ។
របៀបចូលរួមបរិច្ចាគដ៏ងាយស្រួល៖
១. ចូលទៅកាន់កម្មវិធី Wingmall
២. ជ្រើសរើសទំនិញ ឬសម្ភារៈនៅក្នុងផ្នែក «Donation for Refugees»
៣. បញ្ចប់ការកុម្ម៉ង់របស់អ្នក (លោកអ្នកអាចដាក់ទីតាំងណាក៏បានក្នុងផែនទី)
៤. ក្រុមការងារវីងម៉ល នឹងដឹកជញ្ជូនជំនួយទាំងនោះទៅកាន់ក្រុមការងារស្ម័គ្រចិត្តនៅអគារ Royal One ដើម្បីរៀបចំចាត់ចែងបន្ត។
អ្វីដែលកាន់តែពិសេស និងដើម្បីបង្ហាញពីការចូលរួមចំណែកយ៉ាងពិតប្រាកដ រាល់ការកុម្ម៉ង់នៅក្នុងផ្នែក «Donation for Refugees» គឺ មិនត្រូវបានគិតកម្រៃជើងសារដៃគូអាជីវកម្ម និងមិនគិតថ្លៃសេវាដឹកជញ្ជូននោះទេ (Free Delivery)។
នេះជាឱកាសដែលប្រជាជនកម្ពុជាអាចបង្ហាញពីទឹកចិត្តសន្តានចិត្ត និងការគាំទ្រដល់ជនភៀសសឹកដែលកំពុងត្រូវការជំនួយជាចាំបាច់។ រាល់ការបរិច្ចាគរបស់លោកអ្នក មិនថាតិច ឬច្រើន គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកគេ។
សម្រាប់លោកអ្នកដែលចង់ចូលរួមបរិច្ចាគតាមរយៈកម្មវិធី Wingmall សូមចុចតំណភ្ជាប់ខាងក្រោម៖
👉 ចុចទីនេះដើម្បីបរិច្ចាគ៖ https://wingmall.onelink.me/qlVW/sfr82tnu
សូមចូលរួមទាំងអស់គ្នា ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងមនុស្សធម៌គ្មានព្រំដែន!
