
ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារកៀរគរថវិកានៅស្តង់មូលនិធិជនភៀសសឹក ដែលមានទីតាំងស្ថិតនៅ Royal One ស្តុបកាណាឌីយ៉ា ច្រមុះជ្រូកជិតអតីតប៉ុស្តិ៍លេខ៣ ចាស់ និងនៅទីតាំងមួយកន្លែងទៀត ស្ថិតនៅមុខក្រុមហ៊ុន សែលកាត ក្បែរវិមានឯករាជ្យ ក្នុងគោលបំណងដើម្បីរៀបចំកៀរគរមូលនិធិពីមហាជន ដើម្បីយកទៅជួយជនភៀសសឹកជាបន្ទាន់។
ផ្តួចផ្តើមគំនិតដោយអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ មានមោទនភាព ក្នុងស្មារតីខ្មែរតែមួយ បានរៀបចំសកម្មភាពប្រមូលជំនួយមនុស្សធម៌សម្រាប់ជនភៀសសឹកនេះឡើង។
នៅពេលនេះ មូលនិធិទ្រទ្រង់ជនភៀសសឹក កំពុងត្រូវការកម្លាំងចូលរួមស្ម័គ្រចិត្តមកពីគ្រប់មជ្ឈដ្ឋានជាច្រើននាក់ ដើម្បីជួយសម្របសម្រួលការងារមនុស្សធម៌របស់យើង ក្នុងការកៀរគរមូលនិធិជួយជនភៀសសឹក នៅស្តង់ Royal One ដែលមានអាសយដ្ឋាននៅស្តុបចម្រុះជ្រូក ប៉ុស្តិ៍លេខ៣ចាស់ និងទីតាំងមួយទៀតនៅក្រុមហ៊ុន Cellcard ជិតវិមានឯករាជ្យ។ បងប្អូនអាចចុះឈ្មោះជួយទៅតាមម៉ោងពេលដែលបងប្អូនទំនេរ។ សូមស្គែន QR ដើម្បីចុះឈ្មោះ និងចុចលីងដើម្បីមើលទីតាំង។
ទីតាំងនៅ Royal One https://maps.app.goo.gl/71Z583fJBwoDMAR6A?g_st=ipc
ទីតាំងនៅក្រុមហ៊ុន cellcard https://maps.app.goo.gl/9kUu6GhGQ8kawvpw5?g_st=ipc