×

លាងហាក់ គ្រងតំណែងម្ចាស់ជើងឯក MasterChef Cambodia រដូវកាលទី ៤

បេក្ខនារី លាវ លាងហាក់ បានដណ្ដើមបានតំណែងម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី ៤ បន្ទាប់ពីការបង្ហាញសមត្ថភាពយ៉ាងនឹងនរ និងពោរពេញដោយទំនុកចិត្តក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ជ័យជម្នះរបស់នាង បានឆ្លុះបញ្ចាំងពីការរីកចម្រើនជាលំដាប់ បច្ចេកទេសដ៏រឹងមាំ និងការសម្រេចចិត្តយ៉ាងស្ងប់ស្ងាត់នៅក្រោមសម្ពាធ ជាពិសេសគឺជ័យជម្នះ ក្នុងវគ្គអាហារចម្បង (Main Course)។

បេក្ខនារី មកពីខេត្តកំពង់ចាម ទទួលបានរង្វាន់ធំជាសាច់ប្រាក់ចំនួន ២០០ លានរៀល ចំណែកឯបេក្ខនារី សេង ច័ន្ទណាវី ទទួលបានម៉ូតូ Vespa មួយគ្រឿង សម្រាប់ការទទួលបានចំណាត់ថ្នាក់លេខ២ ។ ចំពោះបេក្ខនារី ឃន់ លីនណា ដែលទទួលបានចំណាត់ថ្នាក់ Top 3 បន្ទាប់ពីបានឆ្លងកាត់ដំណើរការប្រកួតយ៉ាងស្វិតស្វាញ និងល្អឥតខ្ចោះជាបន្តបន្ទាប់នោះ ទទួលបានទូរសព្ទដៃ Galaxy Z Fold មួយគ្រឿង។ រង្វាន់ទាំងអស់ គឺជាការឧបត្ថម្ភរបស់ក្រុមហ៊ុន Khmer Beverages ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៤នេះ។

វគ្គផ្ដាច់ព្រ័ត្រនេះ គឺជាការបិទបញ្ចប់សម្រាប់រដូវកាលមួយ ដែលត្រូវបានកំណត់ដោយភាពអត់ធ្មត់ ទេពកោសល្យ និងការវិវត្តខ្លួនរបស់អ្នកចម្អិនម្ហូបតាមផ្ទះនៅកម្ពុជា ឱ្យក្លាយទៅជាអ្នកជំនាញធ្វើម្ហូបដ៏ពិតប្រាកដ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង