×

លាងហាក់ និង ណាវី បង្ហាញពីចក្ខុវិស័យនៅក្នុងការជួយលើកស្ទួយវិស័យម្ហូបអាហារកម្ពុជា នាពេលអនាគត

មានចាប់អារម្មណ៍ទៅលើគោលបំណង និងឆន្ទៈរបស់បេក្ខនារី លាវ លាងហាក់ និង សេង ច័ន្ទណាវី នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤។

អ្នកទាំងពីរ ត្រូវបានស្នើឱ្យចែករំលែកនូវចក្ខុវិស័យរបស់ពួកគេ ហើយចម្លើយរបស់បេក្ខជនទាំងពីរ។ចំពោះ លាងហាក់ បានបង្ហាញពីបំណង ក្នុងការលើកស្ទួយម្ហូបខ្មែរទៅកាន់ឆាកអន្តរជាតិ។ សម្រាប់ លាងហាក់ កម្មវិធី MasterChef គឺជាមូលដ្ឋានគ្រឹះ ជាវេទិកាមួយសម្រាប់បង្ហាញនូវរសជាតិម្ហូបកម្ពុជាទៅកាន់ពិភពលោកដោយភាពជឿជាក់។

ចំណែក ណាវី វិញ បានរៀបរាប់ពីអនាគតដែលផ្តោតលើការគាំទ្រកសិករក្នុងស្រុក ការរួមបញ្ចូលគ្នានូវរូបមន្តម្ហូបបុរាណជាមួយបច្ចេកទេសទំនើប និងការចែករំលែកចំណេះដឹងតាមរយៈសិក្ខាសាលាផ្សេងៗ។

ជារួមមក ទាំង លាងហាក់ និង ណាវី បានបញ្ជាក់ថា កម្មវិធី MasterChef Cambodia រដូវកាលទី ៤ មិនត្រឹមតែបង្កើតបានម្ចាស់ជើងឯកម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវបុគ្គលដែលមានឥទ្ធិពលក្នុងវិស័យម្ហូបអាហារ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការជួយលើកស្ទួយនូវវិស័យម្ហូបអាហាររបស់កម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង