×

ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

(ភ្នំពេញ)៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company និងជាកូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានបរិច្ចាគថវិកាចំនួន ១,៥៥៥,៥៥៥ ដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

សកម្មភាពមនុស្សធម៌នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ជាការឆ្លើយតប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា គិត ស៊ូឡា ដែលបានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការចូលរួមចំណែកយ៉ាងធំធេងក្នុងសកម្មភាពជួយសង្គមជាតិ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានបន្តអំពាវនាវដល់សប្បុរសជនគ្រប់ទិសទី ទាំងក្នុងជួររដ្ឋាភិបាល និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង