×

កុំឱ្យក្តីស្រមៃរបស់កូនអ្នក ត្រូវរង់ចាំយូរ!កម្មវិធី Junior MasterChef Cambodia Season 1 កំពុងបន្តដំណើរទៅកាន់ទីតាំងទី២ នៅសាលាអន្តរជាតិ Greenfield International School (Mean Chey Campus) នៅថ្ងៃទី ៤–៥ ខែមេសា

កុំឱ្យក្តីស្រមៃរបស់កូនអ្នក ត្រូវរង់ចាំយូរ!

ក្រោយពីទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីឪពុកម្តាយ និងកុមារជាច្រើន នៅទីតាំង Pre-Audition ដំបូង កម្មវិធី Junior MasterChef Cambodia Season 1 កំពុងបន្តដំណើរទៅកាន់ទីតាំងទី២ នៅសាលាអន្តរជាតិ Greenfield International School (Mean Chey Campus) នៅថ្ងៃទី ៤–៥ ខែមេសា ខាងមុខនេះ។

ដឹកដៃក្មួយៗមកប្រកួតវិញម្តង!
នៅទីតាំងដំបូង ឪពុកម្តាយជាច្រើនបាននាំកូនៗមកចូលរួម ដើម្បីឱ្យកូនបានសាកល្បង និងបង្ហាញសមត្ថភាពរបស់ខ្លួន។ ក្នុងនោះ អតីតបេក្ខភាព MasterChef Cambodia ស្រីភ័ក្រ្ត និង ចាន់រ៉ា ក៏បានដឹកដៃក្មួយៗមកចូលរួមផងដែរ ដែលបង្កើតបរិយាកាសពោរពេញដោយភាពកក់ក្តៅ និងការលើកទឹកចិត្តពីគ្រួសារ។

គួរបញ្ជាក់ផងដែរថា កម្មវិធីលំដាប់ពិភពលោក Junior MasterChef Cambodia Season 1 កំពុងបន្តស្វែងរកប្អូនៗបេក្ខភាព “Little Chef” ដើម្បីចូលរួមប្រកួត ដណ្តើមយកប្រាក់រង្វាន់ និងឱកាសក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ Khmer Beverages និង Chip Mong Group ផងដែរ។

នេះមិនមែនត្រឹមតែជាការប្រកួតធម្មតាទេ ប៉ុន្តែជាឱកាសសម្រាប់កុមារអាយុចន្លោះពី ៨ ដល់ ១៣ ឆ្នាំ ដែលមានចំណង់ចំណូលចិត្តធ្វើម្ហូប អាចបង្ហាញសមត្ថភាព និងក្តីស្រមៃរបស់ខ្លួននៅលើឆាកពិត។

កម្មវិធីនេះ នាំមកជូនដោយ Khmer Beverages ដោយមានការគាំទ្រពី Cambodia Water និង ធនាគារ ជីប ម៉ុង ក្នុងគោលបំណងបង្កើតឱកាសសម្រាប់កុមារជំនាន់ថ្មី។

ការចូលរួមគឺ ឥតគិតថ្លៃ ១០០% ហើយក្រុមការងារនឹងជួយណែនាំគ្រប់ជំហាន ដើម្បីឱ្យឪពុកម្តាយ និងកូនៗមានភាពងាយស្រួលក្នុងការចូលរួម។

👨‍👩‍👧 សម្រាប់ឪពុកម្តាយ នេះគឺជាឱកាសដ៏មានតម្លៃក្នុងការគាំទ្រក្តីស្រមៃរបស់កូនៗ ឱ្យពួកគេហ៊ានសាកល្បង បង្ហាញសមត្ថភាព និងរៀនពីបទពិសោធន៍ថ្មីៗ។

👉 ប្រសិនបើកូនអ្នកស្រលាញ់ធ្វើម្ហូប នេះគឺជាឱកាសដែលមិនគួរឱ្យខកខាន
👉 នាំកូនរបស់អ្នកមកចូលរួម Pre-Audition ទីតាំងទី២ ឥឡូវនេះ

Junior MasterChef Cambodia Season 1
“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”

📌 ឯកសារត្រូវត្រៀម៖
• Mobile App ធនាគារ ជីប ម៉ុង
• អត្តសញ្ញាណប័ណ្ណ ឬ Passport (ឪពុកម្តាយ)
• សំបុត្រកំណើតកូន

📲 ដាក់ពាក្យឥឡូវនេះ (Scan QR Code)

ទីតាំង Greenfield International School៖ https://maps.app.goo.gl/mzc8ruHMUyQ4dFmw9

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង