×

មកមើលស្នាដៃចុងភៅតូចៗ នៅវគ្គ Audition ទីតាំងទី២ សាលាអន្តរជាតិ Greenfield!

បរិយាកាសពិតជាសប្បាយរីករាយ និងរំភើបខ្លាំងណាស់នៅទីតាំងទី២ នៃវគ្គ Audition កម្មវិធី Junior MasterChef Cambodia នៅសាលាអន្តរជាតិ Greenfield! ប្អូនៗជាច្រើនបានមកបង្ហាញសមត្ថភាពធ្វើម្ហូបដ៏អស្ចារ្យរបស់ខ្លួន។

តាំងពីព្រឹកព្រលឹម ទីតាំង Audition មានភាពអ៊ូអរយ៉ាងខ្លាំង ដោយមានប្អូនៗនាំយកមុខម្ហូបដែលខ្លួនបានរៀបចំដោយផ្ទាល់ដៃ មកបង្ហាញជូនគណៈកម្មការ ខណៈដែលប៉ាម៉ាក់ និងអាណាព្យាបាលឈរលើកទឹកចិត្តយ៉ាងកក់ក្តៅ។ ស្នាមញញឹម ក្តីរំភើប និងការខិតខំប្រឹងប្រែង បានធ្វើឱ្យថ្ងៃនេះក្លាយជាថ្ងៃដែលមិនអាចបំភ្លេចបានសម្រាប់គ្រប់គ្នា។

បេក្ខជនពី MasterChef Cambodia រដូវកាលទី៤ ក៏បានចូលរួមដើម្បីលើកទឹកចិត្ត និងផ្តល់ដំបូន្មានល្អៗដល់ប្អូនៗ ដោយផ្តោតសំខាន់លើការតុបតែងម្ហូបឱ្យស្អាត អនាម័យល្អ និងរសជាតិឆ្ងាញ់។

គណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ទៅលើរសជាតិ ការតុបតែង និងរបៀបបង្ហាញរបស់ប្អូនៗ ដែលបង្ហាញឱ្យឃើញថា សមត្ថភាពធ្វើម្ហូបរបស់កុមារកម្ពុជាពិតជាកំពុងរីកចម្រើនខ្លាំង។

វគ្គ Audition នៅតែបន្ត ហើយដំណើរស្វែងរក Little Chef កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន។ ចង់ដឹងថាមុខម្ហូបរបស់បេក្ខជននីមួយៗគួរឲ្យចង់ញ៉ាំប៉ុណ្ណា? តោះទៅទស្សនារូបភាពពីក្រុមការងារ Junior MasterChef Cambodia រដូវកាលទី១ ទាំងអស់គ្នា!

ប្អូនៗដែលមានអាយុ ៨ ដល់ ១៣ ឆ្នាំ៖
👉 ប្រសិនបើកូនអ្នកស្រលាញ់ធ្វើម្ហូប កុំឲ្យឱកាសនេះកន្លងផុត!
👉 នាំកូនរបស់អ្នកមកចូលរួម Pre-Audition ទីតាំងទី២ ឥឡូវនេះ

Junior MasterChef Cambodia Season 1
“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”

📌 ឯកសារត្រូវត្រៀម៖
• Mobile Application ធនាគារ ជីប ម៉ុង
• អត្តសញ្ញាណប័ណ្ណ ឬ Passport (ឪពុកម្តាយ)
• សំបុត្រកំណើតកូន

📲 ដាក់ពាក្យឥឡូវនេះ (Scan QR Code)

🎥 នាំមកជូនដោយ Khmer Beverages
💧 គាំទ្រដោយ Cambodia Water & ធនាគារ ជីប ម៉ុង

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង