×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

រហ័ស​ទាន់ចិត្ត! សុនខ​​របស់​​ស៊ីម៉ាក់ ប្រើ​ពេល​តែ១០-១៥វិនាទី ហិត​ដឹង​អ្នកមាន​ផ្ទុកកូវីដ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន (ស៊ីម៉ាក់) ខេត្តកំពង់ឆ្នាំង មានការសាកល្បងលើសមត្ថភាពសត្វសុនខ (ឆ្កែ) ចំនួន ២ក្រុម ដើម្បីហិតក្លិនរកអ្នកផ្ទុកជំងឺកូវីដ១៩ ហើយការពិសោធនេះ ទទួលបានជោគជ័យហើយ ដោយលក្ខណៈបច្ចេកទេស សុនខ អាចហិតរកឃើញក្លិនសំណាកក្នុងរយៈពេលខ្លីប្រមាណតែ ១០-១៥វិនាទី ប៉ុណ្ណោះ។ នេះបើយោងតាមការឱ្យដឹងពី លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។

លោក ហេង រតនា បានឱ្យដឹងថា ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជំងឺកូវីដ១៩ ចំនួន ៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុមជំនាញសុនខស៊ីម៉ាក់ បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ-១៩នេះ តាមផែនការ។

លោក ហេង រតនា បានបញ្ជាក់ថា ចំពោះសុនខក្រុមទី១ ដែលមានចំនួន ៣ក្បាល បានហិតរកឃើញក្លិនសំណាកនៃអ្នកជំងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯសុនខក្រុមទី២ ដែលមានចំនួន ៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ជាលក្ខណៈបច្ចេកទេស សុនខ អាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ ១០-១៥វិនាទី ប៉ុណ្ណោះ។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បន្តថា ការប្រើប្រាស់សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសម្រាប់ហ្វូងមនុស្សប្រមូលផ្តុំគ្នាច្រើន ដូចជានៅព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡដ្ឋានជាដើម។

លោកបន្ថែមថា ផ្អែកតាមអ្នកជំនាញ បានឱ្យបានដឹងថា គេមិនទាន់មានព័ស្តុតាងផ្លូវការណាមួយដែលបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡើយ។ ចំពោះសុនខហិតកូវីដ១៩ទាំងនេះ បានកើតនៅកម្ពុជា និងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជាតែម្ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង