×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨

ឥឡូវនេះ កម្មវិធី Junior MasterChef Cambodia រដូវកាលទី១ ចាប់ផ្ដើមបើកទទួលពាក្យហើយ! គ្រាន់តែប្រកាសភ្លាម មានក្មេងៗ និងអាណាព្យាបាលជាច្រើននៅទូទាំងប្រទេស បានបង្ហាញការគាំទ្រ និងចាប់អារម្មណ៍ចង់ចូលរួមប្រកួតខ្លាំងមែនទែន។

សម្រាប់ប្អូនៗដែលបានចុះឈ្មោះតាមអនឡាញ (Online) រួចរាល់ហើយ សូមកុំភ្លេចតាមដានព័ត៌មាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia និង Cambodia Water ឱ្យជាប់។ ក្រុមការងារនឹងប្រកាសប្រាប់ពីទីតាំងដែលប្អូនៗត្រូវយកម្ហូបដែលខ្លួនឯងធ្វើផ្ទាល់ ទៅឱ្យគណៈកម្មការភ្លក់ និងសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារផលិតកម្ម។

សំណួរដែលអាណាព្យាបាលសួរញឹកញាប់៖

សំណួរ៖ តើការចុះឈ្មោះមានអស់លុយអត់?
ចម្លើយ៖ មិនអស់លុយទេ! ការចូលរួមប្រកួតគឺ ឥតគិតថ្លៃ ១០០%។
សំណួរ៖ ចង់ដាក់ពាក្យចូលរួម ត្រូវធ្វើម៉េចខ្លះ?
ចម្លើយ៖ ដំបូង ប្អូនៗត្រូវស្កេន QR Code ដើម្បីចុះឈ្មោះសិន។ បន្ទាប់មក ក្រុមការងារនឹងទាក់ទងទៅតាមលេខទូរស័ព្ទដែលប្អូនៗបានដាក់ក្នុងទម្រង់ចុះឈ្មោះហ្នឹង។

Junior MasterChef Cambodia គឺជាកម្មវិធីប្រកួតធ្វើម្ហូបសម្រាប់កុមារដំបូងបង្អស់នៅកម្ពុជា។ ប្អូនៗកុមារា និងកុមារីដែលមានអាយុចន្លោះពី ៨ ដល់ ១៣ ឆ្នាំ ហើយស្រឡាញ់ការធ្វើម្ហូប អាចដាក់ពាក្យមកបង្ហាញសមត្ថភាព និងទេពកោសល្យបានឥឡូវនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង