×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Mystery Box ត្រឡប់មកវិញ! Chef តូចៗ ប្រឈមមុខនឹងសាច់គោចំឡកក្រៅ ទ្រូងទា និង Scallops

Chef តូចៗដែលនៅសល់បានត្រឡប់មកផ្ទះបាយ Junior MasterChef Cambodia ដើម្បីប្រឈមមុខនឹងការប្រកួតថ្មីមួយទៀត។ លើកនេះ Mystery Box បានត្រឡប់មកវិញជាមួយនឹងគ្រឿងផ្សំសំខាន់ៗចំនួន ៣ ដែលត្រូវការទាំងជំនាញ និងភាពច្នៃប្រឌិត។

គ្រឿងផ្សំដែលលាក់នៅក្នុងប្រអប់អាថ៌កំបាំងលើកនេះ គឺ សាច់គោចំឡកក្រៅ សាច់ទ្រូងទា និង Scallops។ ក្នុងរយៈពេលត្រឹមតែ ៦០ នាទី Chef តូចៗត្រូវសម្រេចថា តើពួកគេចង់យកគ្រឿងផ្សំមួយណាមកបង្ហាញសមត្ថភាព និងប្រែក្លាយវាទៅជាមុខម្ហូបដែលអាចធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍។

ក្រោយឆ្លងកាត់ការប្រកួតជាច្រើនវគ្គ កំហុសតូចមួយក៏អាចប៉ះពាល់ដល់ដំណើររបស់ Chef តូចម្នាក់បាន។ ដូច្នេះ Mystery Box លើកនេះមិនមែនគ្រាន់តែជាការប្រកួតធ្វើម្ហូបនោះទេ ប៉ុន្តែជាឱកាសមួយសម្រាប់អ្នកដែលអាចបង្ហាញសមត្ថភាពបានល្អបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏សំខាន់មុនការប្រកួតបន្ទាប់។

តើ Chef តូចមួយណា នឹងអាចធ្វើឱ្យគណៈកម្មការភ្ញាក់ផ្អើលជាមួយគ្រឿងផ្សំទាំង ៣នេះ?

កុំភ្លេចតាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ខាងក្រោមដើម្បីស្វែងយល់ពីលទ្ធផលនៃ Mystery Box លើកនេះ។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង