×

រឿង “ខែលសុភមង្គល” ភាគទី ២ ទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការបង្ហាញពីរឿងរ៉ាវនៃសេចក្ដីស្រលាញ់ និងទំនួលខុសត្រូវក្នុងការការពារគេហដ្ឋាន

ភ្នំពេញ, ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន (Royal Group Life Insurance) និងក្រុមហ៊ុន ស៊ីប៊ីអេស (CBS) មានសេចក្តីសោមនស្សរីករាយជាខ្លាំង ចំពោះជោគជ័យនៃការចាក់ផ្សាយភាគទី ២ នៃរឿងភាគខ្លី AI “ខែលសុភមង្គល” ក្រោមចំណងជើង “បំណុលឥតបន្ទុក”។ ភាគនេះ បានទាក់ទាញទស្សនិកជនទូទាំងប្រទេស តាមរយៈសាច់រឿងដ៏ក្ដុកក្ដួល និងមានតម្លៃអប់រំខ្ពស់អំពីផែនការហិរញ្ញវត្ថុ។

“បំណុលឥតបន្ទុក” បាននាំយកនូវដំណើររឿងរបស់ប្ដីប្រពន្ធវ័យក្មេងមួយគូ គឺលោក ដារ៉ា និងអ្នកស្រី សុភក្ត្រ ដែលបានសម្រេចចិត្តទិញផ្ទះក្នុងក្ដីស្រមៃរបស់ពួកគេ។ សាច់រឿងបានបង្ហាញពីក្តីសុខ និងការត្រៀមខ្លួនស្វាគមន៍សមាជិកថ្មី ព្រមទាំងការតស៊ូរបស់លោក ដារ៉ា ក្នុងការធានាអនាគតគ្រួសារ។ ចំណុចរបត់ដ៏សំខាន់នៃរឿង គឺនៅពេលដែលលោក ដារ៉ា បានជួបគ្រោះថ្នាក់ដែលមិនបានរំពឹងទុក ជាហេតុធ្វើឱ្យសុភមង្គលគ្រួសារហៀបនឹងរលាយបាត់។

ទោះជាយ៉ាងណាក៏ដោយ ពន្លឺនៃក្តីសង្ឃឹមឡើងវិញ នៅពេលដែលរឿងរ៉ាវត្រូវបានទម្លាយថា លោក ដារ៉ា បានទិញគម្រោងធានារ៉ាប់រង “របាំងការពារ” ដែលជាផលិតផលធានារ៉ាប់រងការពារឥណទាណពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន។ ផលិតផល “របាំងការពារ” បានជួយសង្គ្រោះភរិយា និងកូនរបស់គាត់ពីបន្ទុកបំណុលធនាគារ ដោយធ្វើឱ្យផ្ទះក្នុងក្ដីស្រមៃនៅតែជាកម្មសិទ្ធិរបស់ពួកគេដដែល។

ស្របពេលដែលទស្សនិកជនកំពុងតែមានសេចក្តីអាណិតអាសូរទៅលើ សុភក្ត្រ សាច់រឿងក៏បានឈានដល់ចំណុចរបត់ដ៏គួរឱ្យភ្ញាក់ផ្អើល នៅពេលដែលការពិតត្រូវបានទម្លាយថា ឧបទ្ទវហេតុ និងទុក្ខសោកទាំងអស់នោះ គ្រាន់តែជាសុបិន្តអាក្រក់របស់នាងប៉ុណ្ណោះ។ សុបិន្តនេះ បានក្លាយជាការរំលឹកដាស់តឿនដ៏មានតម្លៃសម្រាប់នាង និងគ្រួសាររបស់នាង នៅលើការសម្រេចចិត្តដ៏ឆ្លាតវៃរបស់ពួកគេ ចំពោះការគិតគូរការពារឥណទានតាមរយៈការទិញគម្រោង “របាំងការពារ” ដើម្បីត្រៀមលក្ខណៈទុកជាមុនសម្រាប់ហានិភ័យដែលមិនអាចស្មានទុកបាន។

កុំភ្លេចរង់ចាំទស្សនាភាគបន្តនៃ “ខែលសុភមង្គល” ដើម្បីតាមដានដំណើរសាច់រឿងដ៏អស្ចារ្យបន្តទៀត។ ការចាក់ផ្សាយនឹងធ្វើឡើងនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ស្ថានីយទូរទស្សន៍ CNC, CTN និង គេហទំព័របណ្តាញសង្គមនានា របស់ក្រុមហ៊ុន Royal Group Life Insurance។

📞 ព័ត៌មានបន្ថែមពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន៖ 061 431 111 (រៀងរាល់ម៉ោងធ្វើការ)
🌟 សុវត្ថិភាពថ្ងៃនេះ កាន់តែរឹងមាំថ្ងៃស្អែក | Secure Today, Stronger Tomorrow

ទស្សនាវីដេអូពេញ ភាគទី២ “បំណុលឥតបន្ទុក” នៃរឿងខែលសុភមង្គល នៅខាងក្រោម៖
👉https://www.facebook.com/share/v/1F5EfJaCe5/?mibextid=wwXIfr

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង