×

ឡុកឡាក់ ស្ដេកសាច់គោបែកទំនើប និង Surf and Turf! បេក្ខជនវគ្គផ្ដាច់ព្រ័ត្របង្ហាញភាពច្នៃប្រឌិតក្នុងការរៀបចំម្ហូបចម្បង ក្នុងវិញ្ញាសាសំខាន់នៃវគ្គផ្ដាច់ព្រ័ត្រ Junior MasterChef

បន្ទាប់ពីបញ្ចប់វិញ្ញាសាម្ហូបចាប់ផ្ដើម Lobster Bisque បេក្ខជន Top 3 នៃកម្មវិធី Junior MasterChef Cambodia រដូវកាលទី១ បានបន្តមកដល់វិញ្ញាសាទី២ ដែលតម្រូវឱ្យពួកគេរៀបចំម្ហូបចម្បង (Main Course) តាមគំនិត និងសមត្ថភាពច្នៃប្រឌិតរៀងៗខ្លួន។

ក្នុងវិញ្ញាសានេះ ម៉ីង បានជ្រើសរើសធ្វើម្ហូបឡុកឡាក់សាច់គោ ខណៈដែល យ៉ាង យ៉ាង បានរៀបចំស្ដេកសាច់គោ ហើយ សិទ្ធីការ្យ បានបង្ហាញគំនិតចម្អិនម្ហូប Surf and Turf ដែលជាការរួមបញ្ចូលគ្រឿងសមុទ្រ និងសាច់គោក្នុងម្ហូបតែមួយ។

ជម្រើសម្ហូបខុសៗគ្នានេះ បានបង្ហាញពីរបៀបគិត និងការប្រើប្រាស់ភាពច្នៃប្រឌិតរបស់បេក្ខជនម្នាក់ៗ ក្នុងការបង្កើតម្ហូបដែលមានអត្តសញ្ញាណរៀងៗខ្លួន។ ជាពិសេស វគ្គនេះក៏បង្ហាញថា ការធ្វើម្ហូបមិនមែនមានតែការអនុវត្តតាមរូបមន្តនោះទេ ប៉ុន្តែត្រូវការការសម្រេចចិត្ត ភាពក្លាហានក្នុងការសាកល្បង និងការបង្ហាញស្ទីលផ្ទាល់ខ្លួនផងដែរ។

ការប្រកួតកាន់តែខិតជិតដល់វគ្គចុងក្រោយ ខណៈដែលបេក្ខជនទាំងបីត្រូវត្រៀមខ្លួនសម្រាប់វិញ្ញាសាបង្អែម ដែលជាឱកាសចុងក្រោយក្នុងការបញ្ចេញសមត្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគេ។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង