×

Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)

អំណោយថ្ងៃមង្គល ដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ និងការរៀបចំការពារអនាគតរបស់មនុស្សជាទីស្រឡាញ់របស់យើង។

សូមរង់ចាំទស្សនាភាគទី៤ នៃរឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” ដែលនឹងពាំនាំអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ឪពុកម្នាក់ចំពោះកូនស្រី នៅក្នុងថ្ងៃដ៏សំខាន់បំផុតក្នុងជីវិតរបស់នាង។

ថ្ងៃមង្គលការគឺជាការចាប់ផ្តើមនៃជំពូកថ្មីក្នុងជីវិត។ ប៉ុន្តែ ក្រៅពីពាក្យជូនពរ និងអំណោយផ្សេងៗ តើមានអំណោយអ្វីដែលអាចបន្តផ្តល់ភាពកក់ក្តៅ និងការការពារដល់មនុស្សជាទីស្រឡាញ់ សូម្បីតែនៅថ្ងៃអនាគតដែលយើងមិនអាចដឹងជាមុន?

តើអំណោយពិសេសដែលលាក់បង្កប់ដោយក្តីស្រឡាញ់នេះ មានអត្ថន័យយ៉ាងណាចំពោះអនាគតរបស់កូនស្រីម្នាក់នេះ? ហើយតើសាច់រឿង នឹងបង្ហាញពីតម្លៃនៃការរៀបចំការការពារសមាជិកក្នុងក្រុមគ្រួសារមួយបានយ៉ាងដូចម្តេច?

រឿង «ខែលសុភមង្គល» គឺជារឿងភាគខ្លីៗ ដែលផលិតដោយប្រើប្រាស់ AI ដោយក្រុមហ៊ុនស៊ីប៊ីអេស សហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ដើម្បីនាំយកសារអប់រំអំពីការការពារ និងការរៀបចំសម្រាប់អនាគត តាមរយៈរឿងរ៉ាវដែលមានភាពកក់ក្តៅ និងសុភមង្គលក្នុងជីវិតគ្រួសារ។

សូមរង់ចាំទស្សនាភាគទី៤ នៃរឿង “ខែលសុភមង្គល” ដែលមានចំណងជើងថា “អំណោយថ្ងៃមង្គល” នាថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ CNC, CTN និង Royal Group Life Insurance ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង