×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រឿង “ខែលសុភមង្គល” ភាគទី១ ធ្វើឱ្យទស្សនិកជនទូទាំងប្រទេសកម្ពុជាក្ដុកក្ដូល និងជំរុញឱ្យគ្រួសារកម្ពុជា ងាកមកយកចិត្តទុកដាក់លើការរៀបចំផែនការការពារអនាគតហិរញ្ញវត្ថុ

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៦ — ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន (Royal Group Life Insurance) និង ក្រុមហ៊ុន ស៊ីប៊ីអេស (CBS) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ទស្សនិកជនទូទាំងប្រទេសទៅលើការចាក់ផ្សាយភាគទី១ ដែលមានចំណងជើងថា “ថ្លៃសាលាចុងក្រោយ” នៃរឿង “ខែលសុភមង្គល” កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។

ភាគដំបូងនេះ បាននាំយកនូវសាច់រឿងដ៏ក្ដុកក្ដួល និងទទួលបានការកោតសរសើរយ៉ាងខ្លាំង តាមរយៈការបង្ហាញពីខ្សែជីវិតរបស់ លោក សុភា ដែលជាតួអង្គតំណាងឱ្យលោកឪពុកគ្រប់រូបនៅកម្ពុជា ដែលតែងតែខិតខំតស៊ូប្រឹងប្រែងធ្វើការ ដើម្បីសាងសុភមង្គលក្នុងគ្រួសារ និងសម្រេចក្តីស្រមៃក្នុងការសិក្សារបស់កូនស្រីជាទីស្រឡាញ់ ឈ្មោះ ម៉ាលី។

អ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងបំផុត គឺការសម្រេចចិត្តដ៏ឆ្លាតវៃរបស់លោក សុភា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុយ៉ាងស្ងៀមស្ងាត់ តាមរយៈ គម្រោងផលិតផល “របាំងការពារ” របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ដើម្បីធានាថា អនាគត និងការសិក្សារបស់កូនស្រីនៅតែមានសុវត្ថិភាព ទោះបីជាមានហានិភ័យ ឬហេតុការណ៍ដែលមិនសមប្រកបកើតឡើងក្នុងថ្ងៃអនាគតក៏ដោយ។

ជោគជ័យនៃការចាក់ផ្សាយនេះ មិនត្រឹមតែបង្ហាញពីគុណភាពខ្ពស់នៃសាច់រឿងដែលផលិតឡើងដោយបច្ចេកវិទ្យា AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសូចនាករឆ្លុះបញ្ចាំងពីការប្រែប្រួលជាវិជ្ជមាននៃការយល់ដឹងរបស់ប្រជាជនកម្ពុជា អំពីសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារមនុស្សជាទីស្រឡាញ់តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត។

សូមកុំភ្លេចរង់ចាំតាមដានទស្សនា រឿង “ខែលសុភមង្គល” ភាគទី២ ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជ្រាបកាន់តែច្បាស់អំពីដំណើររឿងដ៏ជក់ចិត្តថា «តើមានហេតុការណ៍អ្វីកើតឡើងបន្តទៀត?»។ ការចាក់ផ្សាយនឹងធ្វើឡើងនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ស្ថានីយទូរទស្សន៍ CNC, CTN និង គេហទំព័របណ្តាញសង្គមនានា របស់ក្រុមហ៊ុន Royal Group Life Insurance។

📞 ព័ត៌មានបន្ថែមពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន៖ 061 431 111 (រៀងរាល់ម៉ោងធ្វើការ)
🌟 សុវត្ថិភាពថ្ងៃនេះ កាន់តែរឹងមាំថ្ងៃស្អែក | Secure Today, Stronger Tomorrow

ទស្សនាវីដេអូពេញ ភាគទី១ “ថ្លៃសាលាចុងក្រោយ” នៃរឿងខែលសុភមង្គល នៅខាងក្រោម៖
👉 ចុចទីនេះដើម្បីទស្សនាវីដេអូនៅលើ Facebook

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង