
ក្តីស្រឡាញ់របស់ឪពុកចំពោះកូនស្រី មិនត្រឹមតែបង្ហាញតាមរយៈអំណោយដែលអាចមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងការគិតគូរ និងរៀបចំអនាគតឱ្យនាង ដើម្បីធានាថានាងនឹងមានភាពកក់ក្តៅ និងមានសុវត្ថិភាពផងដែរ។
នេះជាសារដ៏មានអត្ថន័យដែលបានបង្ហាញក្នុងរឿង «អំណោយថ្ងៃមង្គល» ដែលជាភាគទី៤ នៃរឿង «ខែលសុភមង្គល» ដែលផលិតដោយក្រុមហ៊ុន CBS សហការជាមួយក្រុមហ៊ុន Royal Group Life Insurance ។
រឿង «អំណោយថ្ងៃមង្គល» រៀបរាប់ពីក្តីស្រឡាញ់ និងការគិតគូររបស់លោក វីរៈ ចំពោះកូនស្រីឈ្មោះ ចិន្តា ក្នុងថ្ងៃមង្គលការដ៏សំខាន់នៃជីវិតរបស់នាង។ ដើម្បីជូនអំណោយដល់កូនស្រីដែលកំពុងចាប់ផ្តើមជំពូកថ្មីនៃជីវិត លោក វីរៈបានសម្រេចចិត្តបើកហាងកាហ្វេមួយជូននាង ដើម្បីឱ្យនាងមានឱកាសបន្តក្តីស្រមៃ និងកសាងអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែអំណោយដ៏មានតម្លៃនេះមិនបានបញ្ចប់ត្រឹមការផ្តល់ហាងកាហ្វេប៉ុណ្ណោះទេ ព្រោះលោកក៏បានគិតគូរដល់ការការពារអនាគតរបស់កូនស្រី តាមរយៈគម្រោង «របាំងការពារ» របស់ក្រុមហ៊ុន Royal Group Life Insurance (RGI) ផងដែរ។

តាមរយៈសាច់រឿងនេះ ទស្សនិកជន បានស្វែងយល់ពីអត្ថន័យនៃស្រឡាញ់ដ៏ធំធេងមួយដែលស្ថិតក្នុងរូបភាពជាអំណោយពីឪពុកម្នាក់ ដែលតែងតែតស៊ូព្យាយាម ទោះបីជាស្ថិតក្នុងជរាភាពក៏ដោយ ព្រោះតែចង់ឃើញកូនស្រីខ្លួនមានអនាគតល្អ។

អំណោយខ្លះអាចផ្តល់សេចក្តីរីករាយក្នុងពេលបច្ចុប្បន្ន ប៉ុន្តែការរៀបចំការការពារសម្រាប់ថ្ងៃអនាគត គឺជាការបង្ហាញក្តីស្រឡាញ់ដែលមានតម្លៃយូរអង្វែង។

សូមទស្សនាវីដេអូពេញនៃរឿង «អំណោយថ្ងៃមង្គល» ដើម្បីស្វែងយល់ពីអត្ថន័យ និងខ្លឹមសារអប់រំនៃសាច់រឿង។
ការចាក់ផ្សាយនឹងធ្វើឡើងនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ស្ថានីយទូរទស្សន៍ CNC, CTN និងក្រុមហ៊ុន Royal Group Life Insurance ។
📞 ព័ត៌មានបន្ថែមពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន៖ 061 431 111 (រៀងរាល់ម៉ោងធ្វើការ)
🌟 សុវត្ថិភាពថ្ងៃនេះ កាន់តែរឹងមាំថ្ងៃស្អែក | Secure Today, Stronger Tomorrow
🌐 គេហទំព័រផ្លូវការ https://rgi.com.kh
ទស្សនាវីដេអូពេញ ភាគទី៤ “អំណោយថ្ងៃមង្គល” នៃរឿងខែលសុភមង្គល នៅខាងក្រោម៖
👉 [https://www.facebook.com/share/v/1EspA6iE5x/]