
កម្មវិធី Junior MasterChef Cambodia រដូវកាលទី១ បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រដ៏រំភើប ដោយបេក្ខជនឆ្នើមទាំង ៣ រូប រួមមាន ម៉ីង សិទ្ធីការ្យ និង យ៉ាង យ៉ាង ត្រូវប្រឈមមុខនឹងការប្រកួតចុងក្រោយ ដើម្បីដណ្ដើមតំណែងជាម្ចាស់ជ័យលាភីប្រចាំរដូវកាល។
សម្រាប់វិញ្ញាសាចុងក្រោយនេះ បេក្ខជនទាំងបីត្រូវបង្ហាញសមត្ថភាពតាមរយៈការចម្អិនអាហារចំនួន ៣ វគ្គ (Three-Course Menu) ដែលរួមមានម្ហូបចាប់ផ្ដើម ម្ហូបចម្បង និងបង្អែម។ នេះជាការប្រកួតដែលទាមទារឱ្យពួកគេប្រើប្រាស់ទាំងចំណេះដឹង បច្ចេកទេស ភាពច្នៃប្រឌិត និងការគ្រប់គ្រងពេលវេលា ដើម្បីបង្ហាញពីសមត្ថភាពពិតរបស់ខ្លួនក្នុងផ្ទះបាយ Junior MasterChef។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ មិនត្រឹមតែជាការប្រជែងយកជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសចុងក្រោយសម្រាប់កុមារទាំងបីក្នុងការបង្ហាញពីអ្វីដែលពួកគេបានរៀន និងអភិវឌ្ឍន៍តាំងពីថ្ងៃដំបូងនៃការប្រកួត រហូតមកដល់វគ្គដ៏សំខាន់នេះ។
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

