
ទីបំផុត កម្មវិធី Junior MasterChef Cambodia រដូវកាលទី១ បានរកឃើញម្ចាស់ជ័យលាភីជាផ្លូវការហើយ គឺបេក្ខជន យ៉ាង យ៉ាង បន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាមួយបេក្ខជនឆ្នើមពីររូបទៀត គឺ ម៉ីង និង សិទ្ធីការ្យ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតចុងក្រោយនេះ តម្រូវឱ្យបេក្ខជនទាំងបីរូប បង្ហាញសមត្ថភាពតាមរយៈការរៀបចំម្ហូបចំនួន ៣ វគ្គ រួមមាន Lobster Bisque ម្ហូបចម្បងដែលមានជម្រើសខុសៗគ្នា និងបង្អែមខ្មែរដែលកែច្នៃបែបទំនើប។ តាមរយៈវិញ្ញាសាទាំងនេះ ពួកគេបានបង្ហាញពីចំណេះដឹង បច្ចេកទេស ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងដែលបានសាងឡើងពេញមួយដំណើរនៃការប្រកួត។
ជ័យជម្នះរបស់ យ៉ាង យ៉ាង មិនត្រឹមតែជាការទទួលបានតំណែងជើងឯកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃការតស៊ូ ការរៀនសូត្រ និងការរីកចម្រើនពីកុមារដែលមានចំណង់ចំណូលចិត្តលើការធ្វើម្ហូប ទៅជាបេក្ខជនដែលអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ធំលំដាប់ថ្នាក់ពិភពលោកមួយ។
ការបញ្ចប់រដូវកាលទី១ នៃ Junior MasterChef Cambodia ក៏បានបន្សល់ទុកនូវបទពិសោធន៍ និងអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់បេក្ខជនទាំងអស់ ជាពិសេស Top 10 ដែលបានបង្ហាញឱ្យឃើញថា អាយុមិនមែនជាឧបសគ្គសម្រាប់ការរៀនសូត្រ ការច្នៃប្រឌិត និងការដេញតាមក្តីស្រមៃនោះទេ។
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

