×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ស្ត្រីជា​ជនបរទេស​ក្នុងគម្រោង​បើកកោះភូកេត​ឡើងវិញ ត្រូវបាន​ប្រទះ​ឃើញស្លា ប់

ថៃ៖ សពស្ត្រីជនជាតិស្វីស អាយុ ៥៧ឆ្នាំម្នាក់ ត្រូវបានអាជ្ញាធរកោះភូកេត រកឃើញនៅក្បែរតំបន់រមណីយដ្ឋានទឹកជ្រោះមួយ កាលពីម្សិលមិញ ដោយសង្ឃ័យថា ជនរងគ្រោះត្រូវបានគេរំលោភហើយសម្លាប់។

យោងតាមសារព័ត៌មានបាងកកប៉ុស្ត៍ បានឱ្យដឹងថា សពត្រូវបានគេប្រទះឃើញដេកផ្កាប់មុខ នៅក្នុងទឹក ដែលមានចម្ងាយប្រហែល ១ គីឡូម៉ែត្រពីច្រកចូលទឹកធ្លាក់ Wichit ។

ប៉ូលីសជឿជាក់ថា ស្ត្រីរូបនេះបានស្លាប់ប្រហែល ៣ ថ្ងៃមកហើយ ដោយឃើញមានលិខិតឆ្លងដែន និងនាមបណ្ណនៅកន្លែងកើតហេតុ។

ជនរងគ្រោះ បានមកដល់កោះភូកេតនៅថ្ងៃទី១៣ ខែកក្កដា ពីប្រទេសសិង្ហបុរី ក្រោមគម្រោង Phuket Sandbox ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា កន្លងទៅ។

កោះនេះ បានបើកទទួលយកទេសចរឡើងវិញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច ដើម្បីចូលទស្សនាកោះនេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង