×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

បុគ្គល​ដែល​អេដវីន​ចោទថា​ជា​ជនទី៣ ពេលនេះ​ក្លាយជា​គូស្នេហ៍​ពិតប្រាកដ​របស់​អ្នកនាងសុទ្ធ បញ្ចកា

ភ្នំពេញ៖ កន្លងទៅអស់មួយរយៈពេលហើយ ដែលបញ្ហារវាងលោកអេដវីន និងអ្នកនាងសុទ្ធ បញ្ចា បានកន្លងទៅ។ ពេលនេះ អ្នកនាងសុទ្ធ បញ្ចកា បានទទួលយកលោកគ្រូពេទ្យដែលអេដវីនចោទនាងថាមានទំនាក់ទំនងស៊ីជម្រៅនឹងគ្នារហូតបណ្តាលឱ្យភ្លើងប្រចណ្ឌកើតឡើងដល់ថ្នាក់ប្រើហិង្សា ពេលនេះអ្នកនាងសុទ្ធ បញ្ចកា បានបង្ហាញជាសាធារណៈហើយថា លោកគ្រូពេទ្យដែលនាងតែងបញ្ជាក់ថាជាគ្រូពេទ្យប្រចាំខ្លួននោះបានយកឈ្នះបេះដូងនាងហើយ។

អ្នកនាងសុទ្ធ បញ្ចកា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងស្របពេលដែលភ្លើងស្នេហ៍ចាស់មិនទាន់រលត់ទៅស្រួលបួលផង អ្នកនាងសុទ្ធ បញ្ចកា ក៏ទទួលអ្នកថ្មីដែលជាបុគ្គលម្នាក់មានឈ្មោះជាជនទី៣ដែល អេដវីន ធ្លាប់ចោទប្រកាន់។ ចំពោះទំនាក់ទំនងជាមួយគូស្នេហ៍ថ្មីនេះ ក៏មានអ្នកគាំទ្រ និងអ្នករិះគន់ដើរទន្ទឹមគ្នា ដោយមានការចែករំលែកតៗគ្នាជជែកវែកញែកក្នុងបណ្តាញសង្គមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង