×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

តៃវ៉ាន់ ហាមឃាត់​ការនាំចូល​សាច់ជ្រូក​របស់ថៃ

តៃវ៉ាន់៖ តៃវ៉ាន់បានព្រមានថា អ្នកណាដែលនាំសាច់ជ្រូក ឬផលិតផលសាច់ជ្រូកពីប្រទេសថៃ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ត្រូវបានបញ្ជាក់នៅក្នុងព្រះរាជាណាចក្រនេះ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់កណ្តាលរបស់តៃវ៉ាន់ (CEOC) បាននិយាយថា អ្នកណាម្នាក់ដែលព្យាយាមនាំយកសាច់ជ្រូក ឬផលិតផលសាច់ជ្រូកពីប្រទេសថៃ តាមអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ នឹងត្រូវពិន័យជាប្រាក់ ២០០.០០០ដុល្លារតៃវ៉ាន់ (២៤១.០០០បាត)។

ប្រភពខាងលើនេះបានបន្ថែមថា អ្នកបំពានអាចត្រូវបានបដិសេធមិនឱ្យចូលប្រទេស និងនិរទេស។

ការព្រមាននេះ ត្រូវបានចេញបន្ទាប់ពីនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វនៃប្រទេសថៃ កាលពីថ្ងៃអង្គារបានរកឃើញករណី ASF នៅកន្លែងសត្តឃាតមួយក្នុងខេត្ត Nakhon Pathom។ អាជ្ញាធរថៃ បានបដិសេធម្តងហើយម្តងទៀតនូវការផ្ទុះឡើងនៃជំងឺ ASF ហើយកាលពីមុនបានសន្មតថាការស្លាប់ជ្រូកក្នុងកសិដ្ឋានភាគច្រើនបណ្តាលមកពីជំងឺមេរោគមួយទៀតហៅថា porcine reproductive និង respiratory syndrome។

កាលពីខែធ្នូ CEOC បានរកឃើញសាច់ក្រកពីប្រទេសថៃមានផ្ទុកមេរោគ ASF ប៉ុន្តែនាយកដ្ឋានថៃបានអះអាងថា ការចម្លងរោគនេះអាចបណ្តាលមកពីសាច់ជ្រូកដែលត្រូវបានរត់ពន្ធចូលក្នុងប្រទេស ព្រោះគ្មានករណីជំងឺ ASF ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនោះទេ។

ប្រទេសថៃ បានហាមឃាត់ការនាំចេញជ្រូកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រហូតដល់ថ្ងៃទី៥ ខែមេសា ក្នុងការប៉ុនប៉ង ដើម្បីដោះស្រាយការកើនឡើងនៃតម្លៃសាច់ជ្រូកនៅក្នុងប្រទេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង