×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មិនខ្វះ​កន្លែង​ដើរកម្សាន្ត! ខេត្តបាត់ដំបង មានរមណីយដ្ឋាន​និង​គោលដៅ​ទេសចរណ៍​ចំនួន​១១១ទីតាំង​ឯណោះ

បាត់ដំបង៖ ខេត្តបាត់ដំបងមានវិសាលភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តមានចំនួន១១១ ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន ២០ទីតាំង សហគមន៍និងអេកូទេសចរណ៍មាន ០៤ទីតាំង គោលដៅទេសចរណ៍មាន ៥៤ទីតាំង ទេសចរណ៍សាសនាមាន ២៩ទីតាំង និងកសិទេសចរណ៍មាន ០៤ទីតាំង។ នេះបើយោងតាមតួលេខរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបង្ហាញនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

មន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ចំពោះរមណីយដ្ឋានទេសចរណ៍ទាំង ២០ទីតាំង ក្នុងនោះ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមានចំនួន ០៥ទីតាំង រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃមាន ០១ទីតាំង រមណីយដ្ឋានវប្បធម៌ធម្មជាតិមាន ០១ទីតាំង, រមណីយដ្ឋានធម្មជាតិកែច្នៃមាន ១០ទីតាំង និងកីឡាទេសចរណ៍មាន ០៣ទីតាំង។ រមណីយដ្ឋានសំខាន់ៗទាំង ២០ ទីតាំងខាងលើនេះមានដូចជា៖

-រមណីយដ្ឋានប្រាសាទបាណន់
-ប្រាសាទឯកភ្នំ
-ប្រាសាទស្នឹង
-ប្រាសាទបាសែត
-ភ្នំសំពៅ
-អាងកំពីងពួយ
-ល្អាង១០០ភ្នំប្រាំពីរ
-ទឹកធ្លាក់ចំការស្វាយ
-ចំការមៀន
-ទឹកធ្លាក់ថ្មដាចំការទុរេន
-ស្ទឹងថ្វាក
-ចំការទុរេនអូរតង
-ទឹកធ្លាក់ភ្នំកំពូល
-ទឹកពុះកំរៀង
-ទឹកធ្លាក់៥៣ភ្នំព្រឹក
-នគរជុំភ្នំព្រឹក
-សួនទឹកសុភមង្គល
-ឡូរីជើងភ្នំបាណន់
-វាលចម្បាំងខេមសាយនិងរមនីយដ្ឋានដាយមិនរីសត។

មន្ទីរទេសចរណ៍ខេត្តបន្តថា សហគមន៍ និងអេកូទេសចរណ៍មាន០៤ ទីតាំងរួមមាន សហគមន៍អេកូទេសចរណ៍ព្រែកទាល់ សហគមន៍ អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍ទេសចរណ៍វប្បធម៌វត្តគរ និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច។
ក្រៅពីនេះមានគោលដៅទេសចរណ៍មាន ៥៤ទីតាំង ក្នុងនោះមានដូចជា ទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិ សាស្ត្រ ៥ទីតាំង ទេសចរណ៍សិល្បៈមាន ៤ទីតាំង ធម្មជាតិកែច្នៃមាន ១១ទីតាំង ធម្មជាតិមាន ១១ទីតាំង កែច្នៃ ៩ទីតាំង ផលិតគាំទ្រទេសចរណ៍ ៨ទីតាំង ផ្សារទេសចរណ៍ ៣ទីតាំង និងទេសចរណ៍ប្រវត្តិសាស្ត្រ ៣ទីតាំង រួមទាំងរមណីយដ្ឋានទេសចរណ៍សាសនាចំនួន ២៩ទីតាំងទៀតផង។

យ៉ាងណាមិញ ទីតាំងទេសចរណ៍ទាំង ១១១ទីតាំងនៅ មន្ទីរទេសចរណ៍បានរៀបចំតែ ២៣ទីតាំងប៉ុណ្ណោះ។ ទីតាំងខ្លះដែលខាងមន្ទីរមិនទាន់រៀបចំ ក៏បានទាញអារម្មណ៍អ្នកទេសចរចូលកម្សាន្តផងដែរ។ នៅថ្ងៃ អនាគតខាងមុខខាងមន្ទីរ នឹងរៀបចំបន្តបន្ទាប់ទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ ក៏ដូចជាដើម្បីលើកកម្ពស់មុខមាត់ខេត្តបាត់ដំបង។

ខេត្តបាត់ដំបង ជាខេត្តមានទឹកដីធំទូលាយជាប់លំដាប់ទី៥ (១១.៧៤៨គីឡូម៉ែត្រការ៉េ) ស្ថិតនៅទិសពាយ័ព្យដែលមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃ (ខេត្តច័ន្ទបុរី ខេត្តត្រាត និងខេត្តស្រះកែវ) ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ ខេត្តពោធិ៍សាត់។ ខេត្តបាត់ដំបងមានក្រុង១ និងស្រុកចំនួន១៣ មានប្រជាជនសរុប ១.៣២៩,៣៨៦ នាក់ (ឆ្នាំ២០២០) ស្មើនឹង ២៨៤.៣៩៩គ្រួសារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង