×

ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?

នៅក្នុងការតេស្តសាកល្បងលើអ្នកដាក់ពាក្យក្នុងកម្មវិធី កម្លាំងគោជល់ Red Bull Power ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull វិញ្ញាសាមួយគឺការតេស្តពីកម្លាំងផ្នែកខាងលើនៃដងខ្លួន ដែលជាទូទៅត្រូវបានគេស្គាល់ថា The Monkey bars Challenge ។

វិញ្ញាសាមួយនេះ មើលទៅហាក់ដូចជាសាមញ្ញណាស់ ប៉ុន្តែបន្ទាប់ពីធ្វើការក្ដាប់យ៉ាងជាប់ពីរបាដែកមួយទៅរបាដែកមួយទៀត ដៃរបស់អ្នកហាក់កំពុងឆេះ (ក្ដៅ) ហើយអ្នកនឹងមានអារម្មណ៍ថា ចម្ងាយពីរបាមួយទៅរបាមួយ កាន់តែឆ្ងាយទៅៗទ្វេដង។

នេះមិនមែនគ្រាន់តែជាការតោងពីចំណុចមួយទៅកាន់ចំណុចមួយទៀតនោះទេ ប៉ុន្តែវាតម្រូវឱ្យអ្នកចេះការរក្សាកម្លាំង ដើម្បីចៀសវាងការធ្លាក់កម្លាំងមិនអាចទៅដល់គោលដៅ ដែលបណ្ដាលមកពីការនឿយហត់ខ្លាំង។ វាជាបច្ចេកទេសដែលចាំបាច់សម្រាប់ការប្រកួតប្រជែងនៅក្នុងវិញ្ញាសាផ្សេងៗនៅពេលខាងមុខរបស់កម្មវិធី កម្លាំងគោជល់ Red Bull Power ។

តាមរយៈវិញ្ញាសានេះ បេក្ខជន អាចនឹងប្រឈមមុខនឹងឧបសគ្គដែលផ្តោតលើផ្នែកខាងលើនៃដងខ្លួន ដូចជាការតោងឡើងខ្សែពួរ ឬរបាដែកដែលទាមទារកម្លាំងក្នុងការក្ដាប់យ៉ាងរឹងមាំ។

មិនថាវិញ្ញាសាតោងឡើងខ្សែពួរ ឡើងជញ្ជាំង ឬតោងរបារដែកនោះទេ មានតែអ្នកដែលមានការតាំងចិត្តខ្ពស់ និងមានកម្លាំងខ្លាំងពិតប្រាកដប៉ុណ្ណោះ ដែលនឹងអាចឈានទៅវគ្គបន្ទាប់បាន។

តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង