×

ក្រុមហ៊ុន CBS ចូលរួមព្រឹត្តិការណ៍រត់សប្បុរសធម៌ប្រចាំឆ្នាំ២០២៥ របស់អង្គការផ្កាយសមុទ្រដើម្បីជួយដល់កុមារក្រីក្រនៅកម្ពុជា

ក្រុមហ៊ុន CBS ដែលជាផ្នែកមួយនៃក្រុមហ៊ុន Royal Group បានចូលរួមព្រឹត្តិការណ៍រត់សប្បុរសធម៌ប្រចាំឆ្នាំ២០២៥ របស់អង្គការផ្កាយសមុទ្រ (ISF) ក្រោមប្រធានបទ៖ “តស់ រត់ជុំគ្នាដើម្បីកុមារមានការអប់រំ” ដែលជាកម្មវិធីដ៏ធំ និងសំខាន់មួយនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមរត់ចំនួនជាង ១០០០នាក់ ក្នុងបរិវេណ Eco Park 2 ក្នុងបុរី ប៉េង ហួត។

ការចូលរួមរបស់លោក David Ulmer នាយកប្រតិបត្តិCBS បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះទំនួលខុសត្រូវសង្គម ដោយគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមដែលផ្តល់អត្ថប្រយោជន៍ដល់កុមារដែលត្រូវការជំនួយ និង រួមចំណែកបន្ថែមដល់ការអភិវឌ្ឍន៍យុវជន និងការចូលរួមសហគមន៍។

គួររំឮកថា ក្រុមហ៊ុន CBS ជាអ្នកឧបត្ថម្ភ និងជាដៃគូដ៏ធំមួយរបស់មូលនិធិ Cambodian Children’s Fund (CCF) និងអង្គការ Indochina Starfish Foundation (ISF) រួមទាំងបើកចំហរសម្រាប់ជំនួយសប្បុរសធម៌ដោយមិនប្រកាន់ជំនឿសាសនា ដែលជំរុញលើកកម្ពស់សិទ្ធិអំណាចរបស់កុមារនិងពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីការផ្លាស់ប្តូរជីវិតជាវិជ្ជមាន ដោយផ្តល់ការអប់រំប្រកបដោយគុណភាព សេវាសុខាភិបាលល្អប្រសើរ និងឱកាសផ្សេងៗទៀតនៅក្នុងសង្គម ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង