ប្រិយមិត្តនឹងបានស្រែកហ៊ោរជាមួយការប្រកួតដ៏ជក់ចិត្ត ចំនួន ២ គូ រវាង អាល្លឺម៉ង់ ទល់នឹង ព័រទុយហ្គាល់ និង អេស្ប៉ាញ ទល់នឹង បារាំង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League 2025 ដែលនាំមកជូនផ្ដាច់មុខដោយក្រុមហ៊ុន CBS ។
ការប្រកួតរវាង អាល្លឺម៉ង់ ទល់នឹង ព័រទុយហ្គាល់ នឹងធ្វើឡើងនាថ្ងៃទី៥ ខែមិថុនា វេលាម៉ោង ២:០០ រំលងអធ្រាត្រ ដែលមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និង LIVE លើ Facebook CNC Sports ។
សម្រាប់ការប្រកួតបន្ទាប់រវាង អេស្ប៉ាញ និង បារាំង នាថ្ងៃទី៦ ខែមិថុនា វេលាម៉ោង ២:០០ រំលងអាធ្រាត្រ នឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook CNC Sports ផងដែរ។
តើក្រុមណានឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League ឆ្នាំនេះ? កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា តាមរយៈការផ្សាយរបស់ CBS !