នៅក្នុងសប្ដាហ៍ទី២៦ កម្មវិធី «សមរភូមិសំណើច» នឹងលាតត្រដាងនូវជោគវាសនារបស់ក្លិបផ្ការីកគ្រប់រដូវ ថាតើក្លិបនឹងត្រូវបិទទ្វារ ឬនៅបន្ត? បន្ទាប់ពីជម្លោះបក្ខពួក ការឌឺដងគ្នា ការកេងប្រវ័ញ្ចលើកីឡាករ និងបរាជ័យមិនដែលស្វាងក្នុងការប្រកួតកន្លងមក ក្រុមរបស់នាយពែកមី កំពុងប្រឈមមុខនឹងការរំសាយក្រុម ដោយសារម្ចាស់ស្ព័នស័រ។
សូម្បីតែទាត់ជាមួយក្រុមកីឡាករបាល់ទះក៏មិនឈ្នះ តើមានអ្វីសង្ឃឹមទៀត? មិនដឹងថា ម្ចាស់ម្ជូរទាន់ចិត្តដែលជា ស្ព័នស័រ របស់ក្លិបផ្ការីក មានអារម្មណ៍បែបណា ទើបមកដល់ក្លិបដោយផ្ទាល់ ដើម្បីនិយាយជាមួយម្ចាស់ក្លិប និងគ្រូបង្វឹក ព្រមទាំងកីឡាករមួយចំនួន។
ថាលេងមិនឈ្នះគេទៅហើយចុះ ងាកមកកីឡាករម្នាក់ៗមានតែស្ដីបន្ទោសឱ្យគ្នាទៅវិញទៅមកក្រោយការប្រកួត។ ចំណែកបងប្អូនរបស់គ្រូបង្វឹក ជីងចក់ ទោះបានកែខ្លួន ឈប់កេងប្រវ័ញ្ចក្លិបកាលពីពេលថ្មីៗកន្លងទៅក៏ដោយ ក៏មិនអាចស្រោចស្រង់ស្ថានភាពដ៏ដុនដាបរបស់ក្លិបបានឡើយ។
ដូច្នេះមានតែរង់ចាំទស្សនាសប្ដាហ៍ទី២៦ កម្មវិធី «សមរភូមិសំណើច» ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER នាថ្ងៃទី ៣០ ខែឧសភា វេលាម៉ោង ៧ យប់តទៅ!