សម្រាប់បេក្ខជនក្នុងកម្មវិធី «កម្លាំងគោជល់ Red Bull Power» ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ការគេងគឺជាយុទ្ធសាស្ត្រមួយដើម្បីយកឈ្នះក្នុងការប្រកួតប្រជែង។
ម្ចាស់ជើងឯកជាច្រើន បានផ្តល់អាទិភាពដល់ការគេងគ្រប់គ្រាន់ និងគ្មានការរំខាន ជាផ្នែកនៃទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។ យោងតាមអត្ថបទមួយពី Sports Science Weekly ការគេងដែលមានគុណភាពសម្រាប់អត្តពលិក គឺចាប់ពី 8 ទៅ 10 ម៉ោងក្នុងមួយថ្ងៃ ដែលអាចចែកជាការគេងយប់ និងគេងថ្ងៃរយៈពេលខ្លី។
ជាការពិត អត្តពលិកមួយចំនួន បានចាត់ទុកការគេងប្រៀបដូចជាការហ្វឹកហាត់ដែរ ជាមួយនឹងការមិនលេងទូរសព្ទ និងការមិនទទួលទានជាតិកាហ្វេអ៊ីន។ ការសិក្សា លើអ្នកលេងបាល់បោះដ៏ឆ្នើម ដែលចេញផ្សាយដោយសាកលវិទ្យាល័យ Stanford បានបង្ហាញថា ការបង្កើនការគេង បានធ្វើឱ្យប្រសើរឡើងនូវភាពរហ័សរហួន ល្បឿនរត់ និងការបោះបាល់បញ្ចូលកន្ត្រក។ ស្រដៀងគ្នានេះដែរ អត្តពលិកអូឡាំពិកតែងតែធ្វើការជាមួយគ្រូបង្វឹករបស់ពួកគេ ដើម្បីបង្កើនប្រសិទ្ធភាពការគេង មុនការប្រកួតធំៗ។
បរិស្ថានជុំវិញ ក៏ចាំបាច់ផងដែរ។ បន្ទប់ងងឹត ស្ងាត់ កំណត់កាលវិភាគចូលគេង និងប្រើប្រាស់ឧបករណ៍តាមដានការគេង ឬ ពូកត្រជាក់ក្នុងការគេង ក៏សំខាន់ដូចគ្នា។ នេះបើយោងតាមទស្សនាវដ្តី Athlete Edge ។
ដូច្នេះបន្ថែមលើកម្លាំងបញ្ញា ស្មារតី និងរាងកាយ ការគេងដែលត្រឹមត្រូវ គឺជាផ្នែកមួយនៃភាពជោគជ័យរបស់បេក្ខជនគ្រប់ៗរូប។
តើនរណា ដែលនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ 100 លានរៀលពីកម្មវិធីកម្លាំងគោជល់ នារដូវកាលទី១នេះ? រង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ។
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8