
ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា កម្មវិធី កម្លាំងគោជល់ Red Bull Power ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull បានត្រៀមរួចរាល់ដើម្បីបង្ហាញនូវបេក្ខភាពដែលមានក្តីស្រមៃចង់ក្លាយជាម្ចាស់ប្រាក់រង្វាន់ដ៏ធំសម្បើម ១០០ លានរៀល និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស៊ូទ្រាំនឹងឧបសគ្គជាច្រើនក្នុងការប្រកួតនានាដោយប្រើទាំងកម្លាំង និងប្រាជ្ញា។
កម្មវិធីនេះ នឹងផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៦៖៣០ ដល់ម៉ោង ៨៖០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN ដោយនាំយកនូវអារម្មណ៍ពិតៗ និងឆន្ទៈដ៏មោះមុតរបស់បេក្ខភាពនីមួយៗ សម្រាប់ទស្សនិកជនក្នុងប្រទេសកម្ពុជា។
បេក្ខជនមកពីគ្រប់ទិសទីទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមនឹងវិញ្ញាសាដែលបង្កើតឡើងយកចិត្តទុកដាក់ ដើម្បីតេស្តទាំងយុទ្ធសាស្ត្រ កម្លាំង និងប្រាជ្ញារបស់ពួកគេ។ បេក្ខភាពម្នាក់ៗបានបង្ហាញឆន្ទៈចង់ក្លាយជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល និងងារជាជើងឯក កម្លាំងគោជល់ ក្នុងរដូវកាលដំបូងនេះ។
តើបេក្ខជនណាខ្លះ នឹងឈានជើងចូលក្នុងសមរភូមិប្រកួតកម្លាំងដំបូងគេ នៅសប្ដាហ៍នេះ? សូមរង់ចាំទស្សនាសប្ដាហ៍ទី១ នៃកម្មវិធី កម្លាំងគោជល់ Red Bull Power នៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃសៅរ៍ ទី១២ ខែកក្កដា ចាប់ពីម៉ោង ៦៖៣០ នាទីល្ងាចតទៅ។
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8