×

កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ

កម្មវិធីប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា «កម្លាំងគោជល់» (Red Bull Power) នឹងចាក់ផ្សាយនៅចុងសប្ដាហ៍នេះ។ កម្មវិធីដ៏ថ្មីសន្លាងនេះ មានទាំងល្បែងបុរាណខ្មែរជាច្រើនប្រភេទដែលបុព្វបុរសខ្មែរបានបន្សល់ទុកនៅតាមប្រាសាទនានា មកបញ្ចូលក្នុងការប្រកួត ដើម្បីសាកល្បងសមត្ថភាពបេក្ខជន។ ការប្រកួតនេះ មិនត្រឹមតែវាស់ស្ទង់កម្លាំងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបច្ចេកទេស ដំណោះស្រាយ និងភាពវៃឆ្លាត ដែលជាកេរដំណែលដ៏មានតម្លៃពីបុព្វបុរសខ្មែរ។

កម្មវិធី កម្លាំងគោជល់ បានធ្វើដំណើរទៅកាន់បណ្ដារាជធានីខេត្តធំៗដូចជា ភ្នំពេញ កំពង់ចាម និងបាត់ដំបង ដើម្បីជ្រើសរើសបេក្ខជនមកប្រកួតប្រជែងដណ្ដើមយកប្រាក់រង្វាន់សរុបរហូតដល់ ១០០ លានរៀល ដែលម្ចាស់ជើងឯកមានតែម្នាក់គត់។ ពួកគេមិនមែនជាកីឡាករអាជីពនោះទេ ប៉ុន្តែជា និស្សិត បុគ្គលិកការិយាល័យ កម្មកររោងចក្រ រួមទាំងអ្នកបើកបរតុកតុក ដែលមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីក្លាយជាម្ចាស់ជ័យលាភី។

ទោះបីជាមកពីទីកន្លែងផ្សេងៗគ្នា បេក្ខជនទាំងអស់មានគោលដៅតែមួយ គឺការត្រៀមខ្លួនប្រកួតដោយឆន្ទៈដ៏មោះមុត និងកម្លាំងដែលទទួលបានពីភេសជ្ជៈប៉ូវកម្លាំងគោជល់ ដើម្បីឆ្ពោះទៅរកជ័យជម្នះ។

កម្មវិធី កម្លាំងគោជល់ មានគោលបំណងចម្បងក្នុងការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃសុខភាព និងការហាត់ប្រាណជាប្រចាំដល់ប្រជាជនគ្រប់វ័យ។ លើសពីនេះទៅទៀត ការគាស់កកាយល្បែងបុរាណខ្មែរ មកបង្ហាញក្នុងទម្រង់ថ្មីនេះ គឺជាការលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។

សូមកុំភ្លេចរង់ចាំទស្សនាសប្ដាហ៍ទី១ នៃកម្មវិធី កម្លាំងគោជល់ Red Bull Power ដែលនឹងចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៣០ នាទីល្ងាច ដល់ម៉ោង ៨៖០០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ CTN ។

តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង