
នៅក្នុងកម្មវិធីដ៏ថ្មីសន្លាង “កម្លាំងគោជល់” (Red Bull Power) ដែលជាការប្រកួតប្រជែងកម្លាំង និងប្រាជ្ញាដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា បេក្ខជនមួយចំនួនពឹងផ្អែកលើសាច់ដុំយកមកប្រកួត ខណៈបេក្ខជនដទៃទៀតយកជំនឿចិត្តមកប្រកួត។ សម្រាប់បេក្ខជន ផានិត ដែលជាកសិករដ៏សាមញ្ញម្នាក់មកពីខេត្តកំពង់ចាម ការព្យាយាមតស៊ូគឺជាកម្លាំងដ៏ខ្លាំងក្លាដែលគាត់មានសម្រាប់យកមកកាន់ការប្រកួត។
នៅអាយុត្រឹមតែ ៧ឆ្នាំ ផានិតបានចាប់ផ្ដើមស្នាក់អាស្រ័យក្នុងវត្តអារាមមួយ ដោយបានចំណាយពេលជាង ១៣ ឆ្នាំនៅទីនោះដោយគ្មានទីពឹងអ្វីឡើយ។ ប៉ុន្តែការលំបាកនោះហើយ ដែលបានក្លាយជាកន្លែងលត់ដុំឱ្យគាត់កាន់តែរឹងមាំបន្ថែមទៀត។ បើតាមសម្ដីរបស់ ផានិត ក្នុងកម្មវិធី កម្លាំងគោជល់ បានឱ្យដឹងថា «ទោះបីវិញ្ញាសាលំបាកយ៉ាងណា ក៏ខ្ញុំអាចធ្វើបាន ព្រោះជីវិតរបស់ខ្ញុំធ្លាប់ឆ្លងកាត់ការលំបាកជាងនេះទៅទៀត។”

ផានិត គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាច្រើនក្នុងកម្មវិធីកម្លាំងគោជល់ ដែលមានឆន្ទៈដ៏មោះមុត។ ទោះបីជាគាត់មិនមែនជាអ្នកហ្វឹកហាត់នៅក្លិបកីឡាក៏ដោយ ប៉ុន្តែអ្វីដែលគាត់មានគឺរឹតតែខ្លាំងក្លាជាងនេះទៅទៀត នោះគឺភាពរឹងមាំរបស់មនុស្សម្នាក់ដែលបានឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងជីវិត។
ប្រសិនបើគាត់ឈ្នះប្រាក់រង្វាន់ ១០០ លានរៀលពីកម្លាំងគោជល់ ផានិត នឹងពង្រីកអាជីវកម្មដាំផ្សិតរបស់គាត់ និងបើកមុខរបរតូចមួយបន្ថែម។ កម្លាំងគោជល់ គឺជាទីកន្លែងដែលអាចជួយកែប្រែជោគវាសនារបស់គាត់បាន។
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8