
នៅក្នុងកម្មវិធីដ៏ថ្មីសន្លាង “កម្លាំងគោជល់” (Red Bull Power) កាលពីសប្ដាហ៍ទី២ និស្សិតរៀនផ្នែកពេទ្យ ប៊ន សិកា បានបង្ហាញសមត្ថភាពដែលដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងការប្រកួតប្រជែងដ៏តានតឹង នៃវិញ្ញាសា “ជំហរកេណរ” ដែលដកស្រង់ចេញពីក្បាច់គុនបុរាណខ្មែរ។

បេក្ខភាព ត្រូវបានតម្រូវឱ្យរក្សាលំនឹងដោយឈរជើងម្ខាងលើប្រអប់មួយ ព្រមទាំងកាន់ដុំដែកទម្ងន់ ២ គីឡូក្រាមក្នុងដៃទាំងពីរ លើកឡើងលើផុតក្បាល។ ប្រកួតជាមួយបេក្ខភាពជាបុរសជាច្រើន សិកាបានឈរយ៉ាងរឹងមាំ បានរយៈពេលជិត ២០នាទី ដែលយូរជាងបេក្ខភាពបុរសៗមួយចំនួនទៅទៀត។

ភាពរឹងមាំរបស់សិកា ត្រឹមតែកម្លាំងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចិត្តផងដែរ។ សិក្សាផ្នែកពេទ្យអស់រយៈពេលជាច្រើនឆ្នាំ ហាក់ដូចជាបានជួយឱ្យសិកាដឹងពីវិធីនៅក្នុងការគ្រប់គ្រងសម្ពាធបានយ៉ាងល្អ នៅក្នុងការប្រកួតជំហរនេះ។ សិកា គឺជានិមិត្តរូបនៃការប្តេជ្ញាចិត្ត និងសមភាពយេនឌ័រនៅលើកម្មវិធីកម្លាំងគោជល់។
ការបង្ហាញសមត្ថភាពរបស់សិកា បានបង្ហាញថា កម្លាំងពិតប្រាកដមិនត្រឹមតែមានសាច់ដុំធំៗនោះទេ ប៉ុន្តែក៏ត្រូវមានបច្ចេកទេស និងការប្តេជ្ញាចិត្តខ្ពស់ផងដែរ។ ការអត់ធ្មត់តស៊ូ និងការរៀបចំផែនការដ៏ច្បាស់លាស់ អាចជួយឱ្យអ្នកឆ្លងកាត់ឧបសគ្គទាំងឡាយបាន។

ទស្សនាសប្ដាហ៍ទី២ កម្មវិធី កម្លាំងគោជល់ នៅខាងក្រោម៖
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8