
ក្នុងសប្ដាហ៍ទី៣ នៃកម្មវិធីដ៏ថ្មីសន្លាង កម្លាំងគោជល់ Red Bull Power ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Red Bull នៅក្នុងការប្រកួតដែលទាមទារទាំងកម្លាំងកាយ និងបញ្ញាស្មារតីដ៏រឹងមាំ, បេក្ខនារី ឃុន សុជាតា បានបង្ហាញនូវភាពអត់ធ្មត់ ក្នុងវិញ្ញាសាដ៏តានតឹង «ជំហរគុនចំបាប់» ដែលជាការសាកល្បងកម្លាំងស៊ូទ្រាំដ៏លំបាកបំផុតមួយ តម្រូវឱ្យបេក្ខជនរក្សាលំនឹង និងការផ្ចង់អារម្មណ៍ខ្ពស់បំផុត។

បេក្ខជនផ្សេងទៀត បានចុះចាញ់ម្ដងម្នាក់ៗ ប៉ុន្តែ សុជាតា ដែលមានរបរជាបុគ្គលិកចាក់សាំង នៅតែឈរយ៉ាងរឹងមាំ។ ភាពតស៊ូ បានជួយឱ្យនាង ឈ្នះដ៏លំបាកបំផុត សូម្បីតែបេក្ខជនបុរសៗមួយចំនួន ក៏មិនអាចស៊ូទ្រាំដូចជា សុជាតា បានដែរ។

នៅទីបញ្ចប់ បេក្ខនារីដែលមកពីខេត្តឧត្តរមានជ័យ ជាបេក្ខនារីតែម្នាក់គត់ ដែលនៅសល់ក្នុងចំណោមបេក្ខជនចុងក្រោយទាំង ២៤ នាក់ ដែលទទួលបានអាវរបស់កម្មវិធី កម្លាំងគោជល់ ។
ដូច្នេះ សុជាតា នឹងត្រូវប្រកួតជាមួយបេក្ខជនបុរសៗ នៅក្នុងវិញ្ញាសាដែលមិននឹកស្មានដល់ជាបន្តបន្ទាប់ ក្នុងនាមជាបេក្ខនារីតែម្នាក់គត់របស់កម្មវិធី។ ទស្សនាកម្មវិធី កម្លាំងគោជល់ សប្ដាហ៍ទី៣ នៅខាងក្រោម៖