
សប្ដាហ៍ទី៤ នៃកម្មវិធីដ៏ថ្មីសន្លាង «កម្លាំងគោជល់ Red Bull Power» នៅឯទីលានប្រកួត Red Bull Arena គឺលើសពីការប្រកួតប្រជែងកម្លាំងរាងកាយ ព្រោះវាគឺជាការធ្វើការជាក្រុម ការតស៊ូ និងភាពរឹងមាំខាងផ្លូវចិត្ត។

ការប្រកួត បានចាប់ផ្តើមដោយប្រើប្រាស់ថាមពលដ៏ខ្លាំងក្លានៅក្នុងវិញ្ញាសា «លោតបាវ» ដែលមានក្រុមចំនួន ៥ ហើយក្រុមនីមួយៗមានសមាជិកចំនួន ៥នាក់។ នៅទីលាន Red Bull Arena ក្រុមរបស់បេក្ខជន ហៀត រីហ្វីន ទទួលបានចំណាត់ថ្នាក់លេខ១។ ភាពជោគជ័យរបស់ពួកគេ មិនមែនផ្អែកលើល្បឿនតែមួយមុខនោះទេ ប៉ុន្តែវាកើតចេញពីការប្រាស្រ័យទាក់ទងដ៏ល្អ និងការទុកចិត្តគ្នាផងដែរ។

ដោយឡែក ក្រុមរបស់បេក្ខជន ម៉ែន ដេវិត បានបង្ហាញពីការតាំងចិត្តខ្ពស់ នៅក្នុងវិញ្ញាសាបន្ទាប់។ ពួកគេ គឺជាក្រុមកទទួលជ័យជម្នះ នៅក្នុងវិញ្ញាសាទីពីរ គឺវិញ្ញាសា «ក្រឡាប់ចក្រវាល» ។ ក្នុងវិញ្ញាសាដែលតម្រូវឱ្យក្រឡាប់កង់រថយន្តដ៏ធំនេះ ដេវិតបានដឹកនាំក្រុមរបស់ខ្លួន ប្រកួតជាមួយក្រុមរបស់បេក្ខជន កាន សុរិនឌីនណា ដែលទទួលបរាជ័យក្នុងវិញ្ញាសាវគ្គមុនដូចគ្នា។

ក្នុងសប្ដាហ៍ទី៤នេះ កម្មវិធី កម្លាំងគោជល់ បានបង្ហាញថា ការសហការគ្នា ភាពធន់ខាងផ្លូវចិត្ត និងការគោរពគ្នាទៅវិញទៅមក នឹងនាំមកនូវជ័យជម្នះយ៉ាងពិតប្រាកដ។
ទស្សនាកម្មវិធីកម្លាំងគោជល់ សប្ដាហ៍ទី៤ នៅខាងក្រោម៖