×

បេក្ខជន ៥ នាក់ត្រូវចាកចេញ ខណៈបេក្ខជន ២០ នាក់ទៀត នឹងត្រូវប្រកួតនៅវគ្គបន្ទាប់ក្នុងកម្មវិធី កម្លាំងគោជល់

ការប្រកួតប្រជែងកាន់តែស្វិតស្វាញនៅក្នុងកម្មវិធី «កម្លាំងគោជល់ (Red Bull Power)» បន្ទាប់ពីសប្ដាហ៍ទី៤ មានបេក្ខជនចំនួន ៥ រូបគឺ សុរិនឌីនណា, សុភ័ក្ត្រ, វាសនា, សុធា និង ស៊ីលៀប ត្រូវបានជម្រុះចេញពីកម្មវិធី។

បន្ទាប់ពីការប្រកួតជាក្រុមដ៏តានតឹងដែលបានសាកល្បងការសហការ កម្លាំងកាយ និងការផ្ចង់ស្មារតី ចំនួនបេក្ខជនបានសល់នៅត្រឹម ២០ នាក់តែប៉ុណ្ណោះ ដើម្បីប្រកួតនៅក្នុងសប្ដាហ៍ទី៥ជាបន្តទៀត។

ទោះបីជាក្រុមរបស់ សុរិនឌីនណា បានបរាជ័យក្នុងវិញ្ញាសា “ក្រឡាប់ចក្រវាល” ក៏ដោយ ក៏ស្មារតីកីឡារបស់គាត់ទទួលការកោតសរសើរ នៅពេលដែលគាត់មិនបានស្ដីបន្ទោសដល់សមាជិកក្រុមណាម្នាក់ ក្នុងពេលបរាជ័យឡើយ។ នេះបានរំឭកទាំងបេក្ខជនទាំងអស់ថា កម្មវិធី កម្លាំងគោជល់ គឺផ្ដល់តម្លៃលើភាពអំណត់តស៊ូ និងការគោរពគ្នាផងដែរ។

បេក្ខជន ២០ នាក់ដែលនៅសល់ នឹងបន្តដំណើរទៅមុខទៀត សម្រាប់ត្រៀមប្រឈមនឹងឧបសគ្គនានា នៅក្នុងការប្រកួតប្រជែងដែលមាននៅវគ្គបន្ទាប់។ រាល់វិញ្ញាសាប្រកួត មិនត្រឹមតែជាការសាកល្បងកម្លាំងសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងនូវផ្នត់គំនិត ការធ្វើការជាក្រុម និងឆន្ទៈផងដែរ។

ទស្សនាកម្មវិធី កម្លាំងគោជល់ សប្ដាហ៍ទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង